វៀតណាមជានិច្ចកាលម្ចាស់ការនិងសកម្មចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងសកម្មភាពរបស់ IPU
(VOVWORLD) - នារសៀលថ្ងៃទី២៤ មីនា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភព លោក IPU-១៤៨ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុប្រធានរដ្ឋ សភាវៀតណាម លោក Tran Quang Phuong ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម បានជួបធ្វើការជាមួយប្រធាន IPU លោកស្រី Tulia Ackson។
ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ ទូរទស្សន៍រដ្ឋសភា) |
នៅក្នុងជំនួបធ្វើការនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានអះអាងថា ក្នុងនាមជាសមាជិក IPU តាំងពីឆ្នាំ ១៩៧៩ មក រដ្ឋសភាវៀត ណាមជានិច្ចកាលម្ចាស់ការនិងសកម្មចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងសកម្មភាពនានារបស់ IPU; បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនរបស់ IPU ដូចជា៖ មហាសន្និបាត IPU-១៣២ (ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ) សន្និសីទ ឯកទេសតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (ឆ្នាំ ២០១៧ នៅទីក្រុងហូជីមិញ) សន្និសីទសមាជិកសភាវ័យក្មេង សកលលើកទី ៩ នៅទីក្រុងហាណូយ (ឆ្នាំ ២០២៣)...លោកអនុប្រធានរដ្ឋសភា Tran Quang Phuong បានអះអាងថា រដ្ឋសភាវៀតណាមកំណត់ជានិច្ចថា ការចូលរួមក្នុង សកម្មភាពរបស់ IPU គឺជាភារកិច្ចសំខាន់ក្នុងសកម្មភាពការទូតសភាពហុភាគីរបស់ រដ្ឋសភា ក្នុងបំណងចង់រួមជាមួយសភាសមាជិកដទៃទៀត ពិភាក្សា និងស្វែងរក ដំណោះស្រាយចំពោះបញ្ហាសកលបន្ទាន់នាពេលបច្ចុប្បន្ន ឆ្ពោះទៅរកគោលដៅ រួមរបស់ IPU អំពីសន្តិភាព ប្រជាធិបតេយ្យ និងវិបុលភាព។
រីឯខ្លួនវិញ លោកស្រី Tulia Ackson ប្រធានសហភាពអន្តរសភាពិភពលោក IPU បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង IPU ជាពិសេស ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ នាពេលថ្មីៗនេះ។ លោកស្រីប្រធាន IPU មានបំណងថា ភាគីទាំងពីរនឹងបន្តសម្រប សម្រួលយ៉ាងជិតស្និទ្ធក្នុងព្រឹត្តិការណ៍រួមរបស់ IPU នាពេលខាងមុខ៕