វៀតណាមជានិច្ចកាលមានបំណងថាបណ្ដាសហគ្រាសអឺរ៉ុបមកវិនិយោគ

(VOVWORLD) -នាថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក លោកស្រី Jehanne Roccas  ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Bruno Angelet និងភារៈធារីស្ដីទីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Wolfgang Manig
វៀតណាមជានិច្ចកាលមានបំណងថាបណ្ដាសហគ្រាសអឺរ៉ុបមកវិនិយោគ - ảnh 1វៀតណាមជានិច្ចកាលមានបំណងថាបណ្ដាសហគ្រាសអឺរ៉ុបមកវិនិយោគ 

នាថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក លោកស្រី Jehanne Roccas  ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Bruno Angelet និងភារៈធារីស្ដីទីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Wolfgang Manig ដើម្បីពិភាក្សាលើសកម្មភាពពន្លឿនការវិនិយោគនៃបណ្ដាសហគ្រាសអឺរ៉ុបនៅវៀតណាម។ នៅក្នុងបណ្ដាជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាមនិង EU និយាយរួម និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម - អាល្លឺម៉ង់ វៀតណាម - ប៊ែលហ្សិក និយាយដោយឡែក ដែលកំពុងមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុង និងក្រៅប្រទេសធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមជានិច្ចកាលមានបំណងថាបណ្ដាសហគ្រាសអឺរ៉ុបមកវិនិយោគនៅវៀតណាម ហើយលោកជានិច្ចកាលផ្ទៀងស្ដាប់ និងបញ្ជាណែនាំបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន ដោះស្រាយការលំបាក សាកល្បងជូនសហគ្រាសអឺរ៉ុបធ្វើអាជីវកម្មនៅវៀតណាមឲ្យបានទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ