វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីស្រាអែល

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោកស្រី Meirav Eilon Shahar អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ។
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីស្រាអែល - ảnh 1វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីស្រាអែល 

នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោកស្រី Meirav Eilon Shahar អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ។ ប្រធានរដ្ឋវៀតណាមមានបំណងថា ក្នុងមុខងារថ្មី លោកស្រី Meirav Eilon Shahar នឹងបន្តធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអ៊ីស្រាអែល និងវៀតណាម ។ លោកមានបំណងថា រាល់ការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលបាននាំចេញក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក Reuven Ruvi Rivlin បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកនាំទំនាក់ទំនងវៀតណាម និងអ៊ីស្រាអែលឲ្យស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត។

        រីឯខ្លួនវិញ លោកស្រី Meirav Eilon Shaharបានអះអាងថាបន្ទាប់ពីទៅប្រទេសវិញ លោកស្រីនឹងបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងអ៊ីស្រាអែល និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ