វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយអ៊ុយរូហ្គាយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយភាគ ខាងកើត នាព្រឹកថ្ងៃទី ២៧ មេសា នៅរដ្ឋធានី Montevideo ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Luis Lacalle Pou។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើតលោក Luis Lacalle Pou។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអ៊ុយរូហ្គាយ; ស្នើឱ្យអ៊ុយរូហ្គាយបន្តមានសំឡេងគាំទ្រចំពោះការបញ្ចប់ដំណើរ ការពិគ្រោះយោបល់ផ្ទៃក្នុងឱ្យបានឆាប់រវាងសមាជិកនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ហើយរួមជាមួយវៀតណាម ប្រកាសចាប់ផ្តើមការចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម - MERCOSUR សំដៅពង្រីកនិងលើកកំពស់បន្ថែម ទៀតនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ឲ្យបានសក្តិសមនឹងទំនាក់ទំនងនយោបាយ ល្អប្រសើររវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានាធិបតី លោក Luis Lacalle Pou មានគោលបំណងថា ភាគី ទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងរវាង ក្រសួង ស្ថាប័ននានា ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យ កាន់តែស៊ីជម្រៅ; ព្រមទាំងបញ្ជាក់ថា អ៊ុយរូហ្គាយត្រៀមខ្លួនជាស្រេចធ្វើច្រកទ្វារ សម្រាប់វៀតណាមនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក្នុងការជ្រៀតចូលតំបន់អាមេរិកខាងត្បូង និងប្លុកទីផ្សាររួមអាមេរិកខាងត្បូងក្នុងសកម្មភាពអាជីវកម្ម និងវិនិ យោគរបស់សហគ្រាសនៃភាគីទាំងពីរ។
មេដឹកនាំទាំងពីរបានឯកភាពរួមគ្នាការពារគោលការណ៍ និងតម្លៃនៃពហុភាគី និយមក្នុងបរិបទដែលពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុក ជាមុនបាន និងផលវិបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាជម្លោះភូមិ សាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធនៅក្នុងតំបន់មួយចំនួនលើពិភពលោក ផងដែរ៕