វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារគោលនយោបាយនិងជនមានគុណូបការៈចំពោះប្រទេសជាតិ

(VOVworld) - នារសៀលថ្ងៃទី១០ មិថុនា នៅទីស្ដីការរដ្ឋាភិបាលនៅរដ្ឋធានី
ហាណូយ ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូជនមានគុណូបការៈនៃស្រុកPhong Điền ខេត្ត Thua Thien Hue។
លោក Nguyen Xuan Phuc អះអាងថា បក្ស​និងរដ្ឋជានិច្ចកាលដឹងគុណនិងរំលឹក
គុណូបការៈដ៏ធំធេងរបស់បណ្ដាវីរៈអ្នកម្ដាយ កម្មាភិបាលបដិវត្តន៍ជើងចាស់
យុទ្ធជនពិការជំងឺ និងសាច់ញ្ញាតិរបស់សមាជិកគ្រួសារយុទ្ធជនពលីអ្នកមាន
គុណូបការៈចំពោះបដិវត្តន៍ដោយ​ សង្កត់ធ្ងន់ថា បក្ស និងរដ្ឋ នឹងធ្វើអស់កម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈក៏ដូចជាស្មារតី
របស់បណ្ដាគ្រួសារគោលនយោបាយ និងជនមានគុណូបការៈចំពោះប្រទេស
ជាតិ។

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារគោលនយោបាយនិងជនមានគុណូបការៈចំពោះប្រទេសជាតិ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc


លោក Nguyen Xuan Phuc មានគោលបំណងថា​​ បណ្ដាតំណាងជនមាន
គុណូបការៈនៃស្រុក Phong Dien បន្តធ្វើគំរូដើម្បីអប់រំកូនចៅសិក្សារៀនសូត្រ
ធ្វើពលកម្មប្រលងប្រណាំងស្នេហាជាតិ​ រួមចំណែកកសាងស្រុកកំណើត
និងមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ