វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កភាពងាយស្រួលសំរាប់វិនិយោគិនបរទេស

(VOVWORLD) - នាយប់ថ្ងៃទី២៤ ឧសភា ថ្លែងមតិទៅកាន់សហគ្រាសជួរមុខមួយចំនួនអង្គភាពរបស់កូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសនេះចាប់ពីថ្ងៃទី២២ដល់ទី២៧ ឧសភា រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានអះអាងថា រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ជាពិសេសដល់ការបង្កភាពងាយស្រួលសំរាប់សហគ្រាសបរទេសក្នុងការវិនិយោគនិងធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម។ 
រដ្ឋមន្រ្តីលោក Mai Tien Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងផ្តោតទៅលើការកែទម្រង់និងធ្វើទំនើបភាវូបនីយកម្មខឿនរដ្ឋបាលសាធារណៈ ដកបាំង បើកទ្វារទីផ្សារ ជំរុញការអភិវឌ្ឍរបស់សេដ្ឋកិច្ចឯកជន ហើយនាពេលខាងមុខនេះនឹងផ្តោតសំខាន់ទៅលើគម្រោងការណ៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ លោក Mai Tien Dung មានគោលបំណងថា រដ្ឋាភិបាលក៏ដូចជាសហគ្រាសកូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ