វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំងគ្រឿងញៀន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំងគ្រឿងញៀន - ảnh 1
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំងគ្រឿងញៀន (VOV)


        Vovworld-នារសៀលថ្ងៃទី២១ឧសភានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានទទួលប្រធានគណៈប្រតិភូជាន់ខ្ពស់នៃ
ប្រទេសទាំង៥កម្ពុជា ចិន ឡាវ ម៉ីយ៉ាន់ម៉ាថៃនិងស្ថាប័នបង្កាប្រឆាំងគ្រឿងញៀន
និងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) ដែលបានចូលរួមសន្និសីទ
ថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការមហាអនុដំបន់
ទន្លេមេគង្គនៅក្រុងហាណូយដឹកនាំដោយលោក Jeremy Douglas ប្រធានដំណាង
ដំបន់របស់ UNODC។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអះអាងថា
វៀតណាមសន្យាអនុវត្តប្រកបដោយប្រសិទ្ធភាពផែនការសកម្មភាពមហាអនុដំបន់
ដែលបានអនុម័តនិងសង្កត់ធ្ងន់ថា ដោយការខំប្រឹងប្រែងរបស់ខ្លួន វៀតណាមជា
និច្ចកាលយកចិត្តទុកដាក់និងលៃទុកអាទិភាពខ្ពស់សំរាប់ការងារបង្កាប្រឆាំងគ្រឿង
ញៀន សហការជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ បណ្ដាប្រទេសក្នុង
មហាអនុដំបន់ទាំងនៅថ្នាក់ពហុភាគីនិងទ្វេភាគីដើម្បីតស៊ូទប់ស្កាត់គ្រោះអាសន្ន
មានចរិតលក្ខណៈសកលនេះ។

        រីឯលោក Jeremy Douglas បានវាយតំលៃខ្ពស់តួនាទីនិងកិច្ចសន្យារបស់វៀត
ណាមក្នុងការតស៊ូបង្កាប្រឆាំងគ្រឿងញៀនសកលនិងមហាអនុដំបន់ទន្លេមេគង្គ។
លោកបានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសគឺជាការគាំទ្រយ៉ាង
ខ្លាំងក្លាចំពោះកិច្ចសន្យាសកលលោកទាំងមូលរបស់អង្គការសហប្រជាជាតិនិង
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon ក្នុងការតស៊ូជាមួយបទ
ល្មើសនិងគ្រឿងញៀន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ