វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម
|
វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម (TTXVN) |
(VOVworld)_វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមក បណ្ដាក់ទុននៅវៀតណាម នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh នៅក្នុងជំនួបសន្ទនាជាមួយលោក Jens Ruebbert ប្រធានសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប (Eurocham) នៅវៀតណាម នាថ្ងៃទី ១៩ មេសា។ ជូនដំណឹងជាមួយលោក Jens Ruebbert អំពីខ្លឹមសារសំខាន់មួយចំនួនដែលវៀតណាមផ្ដោតសំខាន់អនុវត្តតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា អាទិភាពសំខាន់របស់វៀតណាមគឺជំរុញកំណែទម្រង់សំដៅពង្រឹងរបៀបរបបសេដ្ឋកិច្ច បង្កើតបរិយាកាសធ្វើអាជីវកម្ម និងប្រកួតប្រជែងប្រកបដោយសមភាព ត្រឹមត្រូវ បង្កើនការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ព្រមទាំងបញ្ជាក់ថាវៀតណាម ជានិច្ចកាលស្វាគមន៍ចំពោះបណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម ។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ជឿជាក់ថា សម្ព័ន្ធសហគ្រាសអឺរ៉ុបនឹងបន្តមានសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភា នៅវៀតណាម នាពេលខាងមុខ រូមចំណែកយ៉ាងសកម្មជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាម។ រីឯខ្លួនវិញ ប្រធានEurocharm លោក Jens Ruebbert បានឲ្យដឹងថាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មពាណិជ្ជកម្មសកលរបស់ វៀតណាម ជួយវៀតណាមក្លាយជាទីមកដល់ធ្វើអាជីវកម្ម វិនិយោគក្នុងតំបន់អាស៊ានរបស់សហគ្រាសអឺរ៉ុប៕