វៀតណាមជូនដំណឹងអំពីការដែលចិនរំលោភតំបន់សមុទ្ររបស់វៀតណាមក្នុងសន្និសីទលើកទី១៧ចលនាមិនចូលបក្សសម្ព័ន្ធ

(VOVworld)-គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេស លោក
Ha Kim Ngoc បានចូលរួមសន្នីសីទលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែល ប្រារព្ធឡើងនៅប្រទេសអាលហ្សេរីក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ ឧសភា។ ក្នុងកិច្ចពិភាក្សានាថ្ងៃទី២៨ឧសភា លោក Ha Kim Ngoc បានជូន ដំណឹងជាក់ស្តែង អំពីការដែលចិនបានដាក់ស្ថានីយ៍ Haiyang Shiyou-981 រួមទាំងនាវាអមការពារចំនួន
១៣០គ្រឿងនិងយន្តហោះ ចូលជ្រៅជាង៨០ម៉ាយ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ
របស់វៀតណាម។តាមលោក​ Ha Kim Ngoc ថា អំពើនេះជាការរំលោភដ៏ធ្ងន់ធ្ងរជា
ពិសេសទៅលើ ច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូច
ជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ដែល
ចិនជាភាគី ចុះហត្ថលេខាមួយ។

វៀតណាមជូនដំណឹងអំពីការដែលចិនរំលោភតំបន់សមុទ្ររបស់វៀតណាមក្នុងសន្និសីទលើកទី១៧ចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1
នាវាត្រួតបិនិត្យសមុទ្ររបស់វៀតណាមត្រូវខូចខាតដោយសារកាបូករបស់នាវាចិន
(រូបថតៈ TTXVN)

        លោក​ Ha Kim Ngoc អះអាងថា វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនង មិត្តភាពជាមួយប្រទេសជិតខាងក្នុងនោះមានប្រទេសចិន។ វៀតណាមបានអត់
ធ្មត់ សម្តែងសុឆន្ទះរបស់ខ្លួនដោយស្មោះត្រង់ ប្រើប្រាស់រាល់កាណាល់សន្ទនា ដើម្បីដោះស្រាយបញ្ហាពោលខាងលើ។ វៀតណាមអំពាវនាវបណ្តាសមាជិក នៃ ចលនាមិនចូលបក្សសម្ព័ន្ធ សម្តែងសាមគ្គីភាព ពង្រីកជាងទៀតតួនាទីនិងការ ទទូលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិភាពលើពិភពលោកនិយាយរួម។ បណ្តា សមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធបានយល់ព្រមអនុម័តលើសំណុំឯកសារ
របស់សន្និសីទ ដែលមានសំណើរជាច្រើនរបស់អាស៊ានពាក់ព័ន្ធដល់សភាពការ
ណ៍នៅសមុទ្រខាងកើត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ