វៀតណាមជូនព័ត៌មានស្ដីពីឆ្នាំប្រធានអាស៊ាន២០២០
(VOVWORLD) - វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ហើយនឹងប្ដេជ្ញាចិត្តយ៉ាងខ្ពស់បំផុត សំដៅអនុវត្តភារកិច្ចនេះប្រកបដោយជោគជ័យ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (នៅកណ្ដាល) ជូនព័ត៌មានស្ដីពីឆ្នាំប្រធានអាស៊ាន២០២០ (រូបថត៖ baoquocte.vn) |
នាថ្ងៃទី១៣ ខែធ្នូ នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Nguyen Quoc Dung អគ្គលេខាធិការគណៈកម្មការ អាស៊ានជាតិឆ្នាំ២០២០ បានរៀបចំជំនួបជូនព័ត៌មានស្ដីពីឆ្នាំប្រធាន អាស៊ាន២០២០សម្រាប់ឯកអគ្គរដ្ឋទូត ភារធារី និងតំណាងស្ថានទូតចំនួន ៧០នាក់មកពីប្រទេសអាស៊ាននានាក៏ដូចជាប្រទេសជាដៃគូអភិវឌ្ឍរបស់ អាស៊ានផងដែរ។
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ការចូលរួម អាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ហើយនឹងប្ដេជ្ញាចិត្តយ៉ាងខ្ពស់បំផុត សំដៅអនុវត្តភារកិច្ចនេះប្រកបដោយជោគជ័យ។ ឧទ្ទេសនាមពីប្រធានបទ “តភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” នៃឆ្នាំប្រធានអាស៊ាន២០២០ លោកអនុ រដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមមានគោល បំណងចង់កសាងសហគមន៍អាស៊ានមួយដែលតភ្ជាប់គ្នាកាន់តែរឹងមាំនៅ ចំពោះមុខការវិវត្តន៍នៅក្នុងតំបន់និងលើពិភពលោក។
លោកអនុរដ្ឋមន្រ្តីបានចែករំលែកអាទិភាពស្នូលចំនួន៥ដែលត្រូវបានវៀតណាមជំរុញក្នុងឆ្នាំប្រធានអាស៊ាន២០២០នោះគឺ៖ បង្កើនសាមគ្គីភាព ឯកភាពអាស៊ាន ជំរុញការតភ្ជាប់ក្នុងតំបន់ លើកកំពស់សមត្ថភាពបន្សាំនិង ក្ដាប់ជាប់ឱកាសនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជំរុញមន សិការសហ គមន៍និងអត្តសញ្ញាណអាស៊ាន ជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាពរួមជាមួយប្រទេសនានាលើពិភពលោក លើក កំពស់សមត្ថភាពបន្សាំនិងប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីន អាស៊ាន៕