វៀតណាមជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ១១២ នៅអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣
(VOVWORLD) - ជាមួយនឹងសមិទ្ធិផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១១២ ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិក។
ក្រុមវៀតណាមចូលរួមអូឡាំព្យាដគណិតវិទ្យាអន្តរជាតិឆ្នាំ២០២៣ រូបថត៖ sggp.org.vn |
ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមកាលពីម្សិលមិញបានប្រកាសថា និស្សិតវៀតណាមទាំង៦ រូបដែលចូលរួម អូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣នៅជប៉ុនចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១២ខែកក្កដា គឺសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿង)។ ជាមួយនឹងសមិទ្ធិផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១១២ ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិក។
សូមបញ្ជាក់ដែថា មេដាយមាសចំនួន ២ គ្រឿងបានទៅលើប្អូន Pham Viet Hung ថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យជាតិហាណូយ និង ប្អូន Nguyen An Thinh ថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។ អូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០២៣ មានបេក្ខជនចូលរួមប្រឡងចំនួន៦២៥នាក់ មកពីប្រទេស និងដែនដីចំនួន ១១២៕