វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួត​បាញ់កាំ​ភ្លើងដៃអាស៊ាន

(VOVWORLD) - ក្រុមកីឡាករវៀតណាមមានសមាជិកចំនួន ៣៣ នាក់ បានជាប់ចំណាត់ថ្នាក់សេខ ៣ ជាមួយហ្វីលីពីន ដោយទទួលបានមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយ សំរិទ្ធចំនួន ១២ គ្រឿង។
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួត​បាញ់កាំ​ភ្លើងដៃអាស៊ាន - ảnh 1 វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតបាញ់កាំភ្លើងដៃអាស៊ាន

បន្ទាប់ពីការប្រកួតអស់រយៈពេល ១៣ថ្ងៃ ពានរង្វាន់បាញ់កាំភ្លើងដៃ នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ២៩ (AARM 29) បានបិទបញ្ចប់នាថ្ងៃទី ២៩ ខែវិច្ឆិកានៅទីក្រុង Bandung ខេត្ត Java ភាគខាងលេច នៃប្រទេស ឥណ្ឌូនេស៊ី។

ក្រុមកីឡាករវៀតណាមមានសមាជិកចំនួន ៣៣ នាក់ បានជាប់ចំណាត់ថ្នាក់សេខ ៣ ជាមួយហ្វីលីពីន ដោយទទួលបានមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយ សំរិទ្ធចំនួន ១២ គ្រឿង។ ក្រុមកីឡាករថៃបានជាប់ចំណាត់ថ្នាក់លេខ ១ ហើយក្រុមកីឡានៃប្រទសម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ ២។

AARM 29 បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ដោយមានការចូលរួមរបស់កីឡាករចំនួន ៣៣០ នាក់មកពីប្រទេសអាស៊ានទាំង ១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ