វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១០៤ នៅព្រឹត្តិការណ៍​អូឡាំពិកគណិត​វិទ្យាអន្តរជាតិឆ្នាំ ២០២២

(VOVWORLD) - ក្រុមអូឡាំពិកគណិតវិទ្យាវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេស និងដែនដីចូលរួមចំនួន ១០៤ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១០៤ នៅព្រឹត្តិការណ៍​អូឡាំពិកគណិត​វិទ្យាអន្តរជាតិឆ្នាំ ២០២២ - ảnh 1ក្រុមអូឡាំពិកគណិតវិទ្យាវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ១៥ ខែកក្កដា តាមព័ត៌មានរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលបានឲ្យដឹងថា សិស្សានុសិស្សវៀតណាម ទាំង ៦ នាក់ ដែលបានចូលរួមក្នុងកម្មវិធីអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២២ (IMO 2022) ដែលប្រារព្ធឡើងនៅប្រទេសន័រវេសគឺសុទ្ធតែបានឈ្នះពានរង្វាន់ក្នុងនោះមានមេដាយមាសចំនួន ២ គ្រឿងមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿង។

ជាមួយនឹងសមិទ្ធិផលនេះ ក្រុមអូឡាំពិកគណិតវិទ្យាអន្តរជាតិវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេស និងដែនដីចូលរួមចំនួន ១០៤ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ (មេដាមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣ គ្រឿង) លទ្ធផលរបស់ក្រុមជម្រើសជាតិឆ្នាំ ២០២២ គឺពិតជាល្អប្រសើរណាស់ ដែលត្រូវបានគណៈមេប្រយោគវាយតម្លៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ