វៀតណាមជាប់​​ចំណាត់ថ្នាក់លេខ ៥ ក្នុងព្រឹត្តិការណ៍ Army Games ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែសីហា ពិធីបិទការប្រកួតកីឡាយោធាអន្តរជាតិ - Army Games ២០២២ បានប្រព្រឹត្តទៅនៅឧទ្យាន Patriot ជាយក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ ពិធីបិទឆ្នាំនេះ ក្រោប្រធានបទ "Jazz Army" មានការសម្តែងតន្ត្រីវិសេសវិសាល រួមទាំងការចូលរួមរបស់សិល្បករមកពីប្រទេសផ្សេងៗ ដែលចូលរួមក្នុងការប្រកួត "កងទ័ពវប្បធម៌" នៅក្នុងការប្រកួតកីឡានេះផងដែរ។
វៀតណាមជាប់​​ចំណាត់ថ្នាក់លេខ ៥ ក្នុងព្រឹត្តិការណ៍ Army Games ២០២២ - ảnh 1ការប្រកួតវិញ្ញាសារ រថក្រោះធ្វើដំណើរទៅមុខ។

ជាលទ្ធផល រុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ ១ អ៊ូសបេគីស្ថានចំណាត់ថ្នាក់លេខ២ ; បេឡារុស្ស និង កាហ្សាក់ស្ថាន ត្រូវបានចងសម្រាប់ចំណាត់ថ្នាក់លេខ ៣; ចិន និងអ៊ីរ៉ង់ ជាប់ចំណាត់ថ្នាក់លេខ៤។ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៥ ដោយទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង។ នៅក្នុងការប្រកួតកីឡាកងទ័ពឆ្នាំនេះ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះការប្រកួតវិញ្ញាសារ "តំបន់គ្រោះថ្នាក់" នៅវៀតណាម កងទ័ពប្រជាជនវៀតណាមក៏បានបញ្ជូនប្រតិភូទៅចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារផ្សេងៗទៀតដូចជា៖ រថក្រោះធ្វើដំណើរទៅមុខ កងទ័ពវប្បធម៌ ការបញ្ជូនតពេទ្យយោធា បរិស្ថានសុវត្ថិភាព ផ្ទះបាយវាល ស្ទាត់ជំនាញ បាញ់ស៊ីបបាញ់ស៊ីបតាមយុទ្ធវិធី។

Army Games ២០២២ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-២៧ ខែសីហា ដោយមានក្រុមចំនួន ២៦៤ មកពី ៣៤ ប្រទេសចូលរួមប្រកួតប្រជែងក្នុង ៣៤វិញ្ញាសារ។ Army Games ឆ្នាំនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន ១២ រួមមាន៖ រុស្ស៊ី អាល់ហ្សេរី អាមេនី អាហ្សែបៃហ្សង់ បេឡារុស្ស ចិន អ៊ីរ៉ង់ កាហ្សាក់ស្ថាន ម៉ុងហ្គោលី អ៊ូសបេគីស្ថាន វ៉េណេស៊ុយអេឡា និងវៀតណាម។ នេះក៏ជាឆ្នាំដំបូងដែរ ដែល Army Games ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយ (វេណេស៊ុយអេឡា)។ ទន្ទឹមនឹងនេះ មានប្រទេសចំនួន២ដែលចូលរួមក្នុងការប្រកួតកីឡាកងទ័ពជាលើកដំបូងគឺ បូលីវី និងរវ៉ាន់ដា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ