វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩
|
វៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩ |
(VOV)_នាព្រឹកថ្ងៃទី១២ វិច្ឆិកា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៣៨ មហា
សន្និបាត អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
( UNESCO ) ដែលប្រព្រឹត្តទៅនៅទីក្រុងបារីស (បារាំង) ដោយមានសម្លេងគាំ
ទ្រ១៥៦/១៨៦ វៀតណាមត្រូវបានជ្រើសតាំងជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិ
UNESCO អាណត្តិ ២០១៥-២០១៩។ នេះគឺជាលើកទី៤ ដែលវៀតណាមជាប់
ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UNESCO ក្រោយអាណត្តិចំនួន៣គឺ
១៩៧៨-១៩៨៣ ២០០១-២០០៥ ២០០៩-២០១៣។ ក្រុមប្រឹក្សានេះមានសមា
ជិកចំនួន៥៨ ជាស្ថាប័នដំណាង ក្រុមប្រឹក្សា UNESCO ឃ្លាំមើលការអនុវត្តកម្ម
វិធីធ្វើសកម្មភាព និងគ្រប់គ្រងថវិកា រក្សាទំនាក់ទំនងជាមួយអង្គការសហប្រជា
ជាតិ និងអង្គការអន្តរជាតិផ្សេងៗ។ នៅខាងក្រៅកិច្ចប្រជុំ លោក Pham Sanh
Chau ប្រធាននាយកដ្ឋានវប្បធម៌បរទេស និង UNESCO ចំណុះក្រសួងការបរ
ទេស អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCOរបស់វៀតណាម បាន
អោយដឹងថា៖ នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ក្នុងដំណើការធ្វើសមាហរ
ណកម្មអន្តរជាតិរបស់វៀតណាម។នេះក៏គឺជាវេទិកាពហុបែបដ៏សែនសំខាន់
ដើម្បីវៀតណាមបន្តពង្រីកតួនាទី និងថានះរបស់ខ្លួន ជាមួយវេទិកាពហុភាគី
ផ្សេងៗទៀត។