វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ
(VOVWORLD) - ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។
គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣។ រូបថត៖ Anh Tuan/VOV-Paris |
នាថ្ងៃទី ៨ ខែធ្នូ នៅទីក្រុង Kasane សាធារណរដ្ឋបូស្នៀ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី (អនុសញ្ញាឆ្នាំ ២០០៣) អង្គការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ នៃអង្គការអង្គការសហប្រជាជាតិ (យូណេស្កូ) វៀតណាមត្រូវបានជ្រើសរើសតាំងជាអនុប្រធានគណៈកម្មាធិការតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នេះជាលើកទី២ហើយ ដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី បន្ទាប់ពីអាណត្តិទីមួយឆ្នាំ ២០០៦-២០១០។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Hong Van ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការយូណេស្កូបានសង្កត់ធ្ងន់ថា ការដែលវៀតណាមត្រូវបានគេជឿជាក់ជាថ្មីម្តងទៀតក្នុងការតែងតាំងជាអនុប្រធាននៅទីភ្នាក់ងារឯកទេសស្នូលរបស់យូណេស្កូបានអះអាងពីឋានៈ និងកិត្យានុភាពដែលកាន់តែខ្ពស់របស់វៀតណាមនៅលើឆាកអន្តរជាតិ ដោយសរឲ្យឃើញពីការគាំទ្រ ជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសមត្ថភាពរបស់វៀតណាមចំពោះសមត្ថភាពរួមចំណែក និងសម្របសម្រួលរបស់វៀតណាមក្នុងអង្គការនេះ។ ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិត និងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣ បង្កើនសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបីដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព វប្បធម៌ចម្រុះ ការច្នៃប្រឌិត និងការសន្ទនារវាងខឿនវប្បធម៌នានា តភ្ជាប់សង្គម បង្កើនការចូលរួមរបស់សហគមន៍ ស្ត្រី និងយុវជន៕