វៀតណាម-ជប៉ុន ជួបសន្ទនាស្ដីអំពីគោលនយោបាយចំពោះបរិស្ថានលើកទី៣

វៀតណាម-ជប៉ុន ជួបសន្ទនាស្ដីអំពីគោលនយោបាយចំពោះបរិស្ថានលើកទី៣ - ảnh 1
វៀតណាម-ជប៉ុន ជួបសន្ទនាស្ដីអំពីគោលនយោបាយចំពោះបរិស្ថានលើកទី៣

          (VOV)_​នាថ្ងៃទី១៤ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងធនធាន-បរិស្ថាន​វៀតណាម​
 និងក្រសួងបរិស្ថានជប៉ុន បានដំណើការជំនួបសន្ទនានយោបាយ​ស្ដីអំពីបរិស្ថាន 
លើក​ទី​៣។​​អនុរដ្ឋមន្ត្រី ក្រសួងធនធាន-បរិស្ថាន លោក Vo Tuan Nhan បានវាយតំលៃ
ខ្ពស់​ចំពោះ​សារះសំខាន់ របស់ជំនួបសន្ទនាលើកនេះ ​និង​ចាត់ទុកនេះជាសក្ខីភាពមួយ
 ​ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធិ ជាក់ស្ដែងរវាងក្រសួងទាំងពីរ ក្នុងការអនុវត្តកិច្ច
​សន្យានានា។ អនុរដ្ឋមន្ត្រី Vo Tuan Nhan ក៏​មានគោលបំណងថា៖ភាគីទាំងពីរបន្ត​ជំរុញ​
ខ្លាំងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ប្រសិទ្ធិភាពថែមទៀត ក្នុងវិស័យការ​ពារបរិ
ស្ថាន ទប់ទល់នឹងបំរ៉ែបំរួល​អាកាសធាតុ។​

          រីឯ លោកស្រី Michiyo Kakegawa ក្រសួងបរិស្ថានជប៉ុន បានអោយដឹងថា៖ ​ក្នុង
រយៈពេល៣ឆ្នាំកន្លងទៅ (ចាប់ពីឆ្នាំ ២០១៤ដល់ឆ្នាំ២០១៦) ភាគីទាំងពីរបានសហប្រតិ
បត្តិការលើគំរោងការណ៍ជាច្រើន។នាពេលខាងមុខនេះ ក្រសួងទាំងពីរនឹងសហការជា
មួយអង្គភាពមួយចំនួន ដើម្បីឃោសនា អប់រំ ចំពោះសហគ្រាស​និងប្រជាជនអំពីការ
ប្រើប្រាស់សមស្របធនធាន ដោះស្រាយបញ្ហាបំពុលបរិស្ថាន និងកិច្ចការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ