វៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
|
វៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ |
(VOV)_នារសៀលថ្ងៃទី១៥ធ្នូ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគោបាល
វៀតណាម នាយឧត្តមសេនី Tran Dai Quang បានមានជំនួបសន្ទនាជាមួយគណៈ
ប្រតិភូជាន់ខ្ពស់ ស្ថាប័នប៉ូលីសជាតិជប៉ុន លោក Sakaguchi Masayoshi មេបញ្ជាការ
រងប៉ូលីសជាតិជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ភាគីទាំងពីរ
បានឯកភាពចាត់ទុកថា៖ ក្រសួងនគរបាលវៀតណាមនិងស្ថាប័នប៉ូលីសជាតិជប៉ុន
បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពីការបង្ការប្រឆាំងបទ
ល្មើសឆ្លងដែន ជនល្មើសប្រើប្រាស់បច្ចេកទេសខ្ពស់ បង្ការនិងពន្លត់អគ្គីភ័យ ធានា
សណ្ដាប់ធ្នាប់និងសុវត្ថភាពចរាចរ ។រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយ
ឧត្តមសេនី Tran Dai Quang មានគោលបំណងថា៖ នាពេលខាងមុខនេះ ភាគីទាំង
ពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការថែមទៀត រួមសហការអនុវត្តល្អគ្រប់កិច្ចព្រម
ព្រៀងដែលបានចុះហត្ថលេខា ដើម្បីបង្កាប្រឆាំងបទល្មើសឆ្លងដែនអោយកាន់តែ
ប្រកបដោយប្រសិទ្ធិភាពថែមទៀត៕