វៀតណាម-ជប៉ុនចាប់ផ្តើមដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយប្រកបដោយប្រសិទ្ធភាព

(VOVWORLD) -នារសៀលថ្ងៃទី២មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ចាប់ពីថ្ងៃទី២៩ឧសភាដល់ថ្ងៃទី២មិថុនា តាមការអញ្ជើញរបស់ព្រះចៅអធិរាជនិងព្រះអគ្គមហេសីជប៉ុន។ 
វៀតណាម-ជប៉ុនចាប់ផ្តើមដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយប្រកបដោយប្រសិទ្ធភាព - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាអធិបតីសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃជំនួបចរចា (រូបថត៖ VOV)

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញឆ្លើយសំភាសន៍របស់សារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

អនុរដ្ឋមន្ត្រីការបរទេសលោក Le Hoai Trung បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនជាលើកដំបូងនេះរបស់ប្រធានរដ្ឋលោក Tran Dai Quang ទទួលបានជោគជ័យយ៉ាងត្រចះត្រចងដោយមានសកម្មភាពសម្បូរបែបជាច្រើន។

ស្តីពីលទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចនេះ លោក Le Hoai Trung បានអះអាងថា៖ ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើនការជឿទុកចិត្តនយោបាយខ្ពស់ រឹតបន្តឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយបរមរាជវាំងជប៉ុន រដ្ឋាភិបាល រដ្ឋសភានិងរួមទាំងមជ្ឈដ្ឋាននយោបាយសេដ្ឋកិច្ចរបស់ជប៉ុនទៀតផង។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការទាំងអស់ ដែលក្នុងនោះ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរអះអាង គាំទ្រគ្នាទៅវិញទៅមក និងរួមសហការជាមួយគ្នានៅបណ្តាវេទិកាតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ