វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម - ảnh 1
សន្និសីទពាណិជ្ជកម្មវៀតណាម-ជប៉ុន

(VOV)-ក្នុងក្របខ័ណ្ឌនៃផ្សារតាំងពិព័រណ៍កសិកម្មអន្តរជាតិលើក​ទី១៤ -Agro
Viet ២០១៤ នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុងហាណូយ ​ក្រសួងក​សិកម្ម និង
អភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទ​ពាណិជ្ជកម្មវៀតណាម-ជប៉ុន 
ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្ម​ចំនួន​៦០នៃប្រទេសទាំងពីរ។ នៅទី
នេះ បណ្ដាអង្គភាពអាជីវកម្ម​វៀតណាម​បានទាក់ទង ស្វែងយល់បន្ថែមអំពីឱកាស
នាំចេញទំនិញ កសិផល រុក្ខផល ជលផលចូលក្នុងទីផ្សារជប៉ុន។ ទន្ទឹមនឹងនោះ ក៏
ស្វែងយល់អំពីបណ្ដាម៉ាស៊ីន ឧបករណ៍ សម្ភារះបំរើកសិកម្មរបស់បណ្ដាក្រុមហ៊ុន
ជប៉ុន។ ​នេះក៏គឺជា​ឱកាសដើម្បីបណ្ដាអង្គភា​ពអាជីវកម្មនាំចូលទំនិញរបស់ជប៉ុន
បានទាក់​ទង ស្វែករកដៃគូក្នុងវិស័យកសិកម្មនៅវៀតណាម។

          ថ្លែងមតិនៅទីនេះ លោក Kennichi Takashima ប្រធានសម្ព័ន្ធ​សមាគមន៍អ្នក
ផលិតម៉ាស៊ីន ឧបករណ៍កសិកម្មជប៉ុនបានអោយដឹងថា៖

          “ នាបច្ចុប្បន្ន សម្ព័ន្ធសមាគមម៉ាស៊ីនកសិកម្មជប៉ុនបានមានទីស្នាក់ការ​នៅចិន 
និងថៃហើយ។ យើងខ្ញុំសង្ឃឹមថា៖ ក្នុងអនាគត នឹងបានកសាងរោងចក្រនេះនៅ
វៀតណាម។ យើងខ្ញុំមានផលិតផលជាម៉ាស៊ីនទំនើបៗ។ ​វៀតណាមជាប្រទេសកសិកម្ម ដូច្នេះ បណ្ដាម៉ាស៊ីននេះបានអនុវត្តនៅ​វៀតណាម នឹងកាត់បន្ថយកម្លាំង
ពលកម្មជាច្រើន និងបង្កើនទិន្នផលទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ