វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទេសចរណ៍និងបំរ៉ែបំរួលអាកាសធាតុ

(VOV)_នារសៀលថ្ងៃទី៨ កញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅជំនួបសន្ទនា
រវាងសមាជិកសភាវៀតណាម និងជប៉ុន ស្ដីអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ទេស
ចរណ៍  និងបំរ៉ែបំរួលអាកាសធាតុ។

          ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម
 លោក Nguyen Van Giau បានអោយដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ​រួមជាមួយ​កា
រ​អភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់វិស័យនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅនិងទូលំ
​ទូលាយរវាងវៀតណាមនិងជប៉ុនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវ
បានពង្រឹងនិងពង្រីកជានិច្ច។ ខ្លឹមសារនៃជំនួបសន្ទនានេះគឺពិភាក្សាអំពីបញ្ហាជាក់
ស្ដែងនានាក្នុងកិច្ចសហប្រតិ្តការរវាងប្រទេសទាំងពីរ នោះគឺ៖កសិកម្ម ទេសចរណ៍ និង
បំរ៉ែ​បំរួលអាកាសធាតុ។

          អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យ សេរីភាព និងជាប្រធានសម្ព័ន្ធសមា
គមសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro បានអះអាងថា៖
 ​ជប៉ុន​ជានិច្ចកាលមានគោលបំណងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យ
សេដ្ឋកិច្ច ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ពិសេស នាពេលខាងមុខនេះ 
ជប៉ុនមានគោលបំនងសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យកសិផល រុក្ខកម្ម 
និងវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ