វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយការទូតសេដ្ឋកិច្ច

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយការទូតសេដ្ឋកិច្ច - ảnh 1
វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយការទូតសេដ្ឋកិច្ច (baocongthuong.com.vn)

        Vovworld-ប្រទេសទាំងពីរវៀតណាម-ជប៉ុនក្លាយទៅជាដៃគូកាន់តែសំខាន់
​របស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃលើវិស័យទាំងអស់ នយោបាយការទូតសេដ្ឋកិច្ច
​ពាណិជ្ជកម្មវិនិយោគ។​ ប្រការនេះបានអះអាងនៅពិធីរំលឹកខួបលើកទី៨១នៃ​ទិវា
​បុណ្យជាតិជប៉ុន(ទី២៣ធ្នូ រៀបចំដោយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិង​សមាគម​មិត្តភាពវៀតណាម-ជប៉ុនទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១១ធ្នូ។​ ថ្លែងមតិនៅពិធី​នេះ លោក
Nakajima Satoshi អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញបាន​វាយ​តំលៃថា៖

        “ក្នុងបំរ៉ែបំរួលស្មុគស្មាញរបស់ដំបន់និងពិភពលោកការអភិវឌ្ឍន៍ទំនាក់​ទំនង
ជប៉ុននិងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើមូលដ្ឋានមនោសញ្ចេតនានិង
ទំនុកទុកចិត្តទៅវិញទៅមក នឹងរួមចំណែកដ៏ធំធេងដើម្បីសន្តិភាព​ស្ថិរភាព​របស់
ដំបន់​និងពិភពលោក។ ក្នុងប៉ុន្មានឆ្នាំខាងមុខយើងខ្ញុំមានបំណងអភិវឌ្ឍន៍​ថែម​ទៀត
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។”

        នាបច្ចុប្បន្នជប៉ុនមិនត្រឹមតែជាប្រទេសនាំមុខអំពីវិនិយោគផ្ទាល់ពីបរទេស
​ប៉ុណ្ណោះទេ ថែមទាំងជាប្រទេសនាំមុខអំពីជំនួយ ODA សំរាប់វៀតណាម។ គិត​មក
ដល់ខែកក្កដាឆ្នាំ២០១៤មានគំរោងការចំនួន២៣០០របស់ជប៉ុនវិនិយោគនៅវៀត
ណាមតំលៃទុនវិនិយោគចុះឈ្មោះសរុបជាង៣៥ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ