វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផ្សព្វផ្សាយនិងព័ត៌មាន

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផ្សព្វផ្សាយនិងព័ត៌មាន - ảnh 1

(VOVworld) – ក្នុងដំណើរទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី៦ដល់ទី៩ កក្កដា រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son បានមាន
ជំនួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងព័ត៌មានជប៉ុនលោកស្រី Sanae
Takaichi។នៅទីនេះ លោក Nguyen Bac Son បានស្នើរឲ្យភាគីទាំង២ជំរុញខ្លាំងថែម
ទៀតកិច្ចសហប្រតិបតិ្តការលើវិស័យរដ្ឋាភិបាលអេឡិចត្រូនិក ប្រៃសណីយ៍និងវិទ្យុ
ទូរទស្សន៍។វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ ជប៉ុនក្នុងការធានាសុវត្ថិ
ភាពព័ត៌មានលើបរិយាកាសបណ្ដាញអ៊ីនធឺណែតនិងស្នើរឲ្យជប៉ុនលៃទុកប្រភព
ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ (ODA) សំរាប់គំរោងការណ៍អំពី សុវត្ថិភាពព័ត៌មាននៅ
វៀតណាម។រីឯខ្លួនវិញ លោកស្រី Sanae Takaichi បានសន្យាថា ជប៉ុននឹងបន្តផ្ដល់
ជំនួយឧបត្ថម្ភសំរាប់វៀតណាមក្នុងការងារបណ្ដុះបណ្ដាលក៏ ដូចជាក្នុងគំរោងការ
ណ៍នានាអំពីសុវត្ថិភាពព័ត៌មានផងដែរ។

បន្ទាប់ពីជំនួបចរចារ ថ្នាក់ដឹកនាំក្រសួងទាំង២នេះ​បានធ្វើកស្សិណសាក្សីពិធីចុះ
ហត្ថ លេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីរលកទូរទស្សន៍រវាងនាយកដ្ឋាន
ប្រេកង់វៀតណាមជាមួយស្ថាប័នគ្រប់គ្រងប្រេកង់ជប៉ុននិងកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការរវាងក្រុមហ៊ុនប្រៃសណីយ៍វៀតណាមជាមួយប្រៃសណីយ៍ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ