វៀតណាមជប៉ុនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVworld)-ក្នុងឱកាសទៅបំពេញទស្សនកិច្ចនិងចូលរួមសន្និសីទកំពូលនៃ
បណ្តាប្រទេស G7 បើកទូលាយ នាថ្ងៃទី២៨ឧសភា បន្ទាប់ពីពិធីទទួលនៅវិមាន នាយករដ្ឋមន្ត្រីជប៉ុនមក នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc អញ្ជើញជួបចរចារនិងចូលរួមពិធីជប់លៀងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក
Shinzo Abe ផងដែរ។
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបចរចារទ្វេភាគីជាមួួយនាយក
រដ្ឋមន្ត្រីជប៉ុន លោក Shizo Abe |
នៅក្នុងជំនួបចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាគ្សាទៅលើវិធានការ សំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនឲ្យមានការអភិវឌ្ឍន៍លើ
គ្រប់វិស័យ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខ។ នាយករដ្ឋ មន្ត្រីទាំងពីររូបបានឯកភាពបង្កើនការជឿជាក់នយោបាយ តាមរយៈការរក្សានូវ
ដំណើរទស្សនកិច្ចនិងជួបប្រាស្រ័យជាន់ខ្ពស់ និងលើកកំពស់ប្រសិទ្ធិភាពនៃ បណ្តាយន្តការសន្ទនារវាងប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវវិធាន ការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្មបច្ចេកវិទ្យា
ខ្ពស់ បណ្តុះបណ្តាលប្រភពធនធានមនុស្ស និងជម្រុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រួមទាំងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង។ ទាក់ទិនទៅនឹងបញ្ហាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe បានប្រកាសថា ផ្តល់ជំនួយឥតសំណង់បន្ទាន់មានតម្លៃ ២,៥
លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមដោះស្រាយបញ្ហារាំងស្ងួត ជ្រាបចូលនៃ ទឹកប្រៃព្រមទាំងអះអាងថា ជប៉ុនត្រៀមជាស្រេចពិនិត្យការផ្តល់ប្រាក់កម្ចី ODA
សម្រាប់កសាង ទំនប់វារីអគ្គិសនី និងជួយឧបត្ថម្ភដោយឈរលើមូលដ្ឋាននៃ សំណើរជាក់ស្តែងរបស់វៀតណាម។
ផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុក
ដាក់ដូចគ្នា លោក Shizo Abe បានចែករំលែកនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ របស់សហគមន៍អន្តរជាតិអំពីបញ្ហាសមុទ្រខាងកើតនាពេលថ្មីៗនេះ ជាពិសេសគឺ សកម្មភាពកសាងកោះដោយទ្រង់ទាយធំ។ភាគីទាំងពីបានឯកភាពដោះស្រាយ ជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC)និងឈានដល់កសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ។
បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាក្សិណសាក្សី ស្ថាប័ននៃប្រទេសទាំងពីរផ្លាស់ប្តូរឯកសារចុះហត្ថលេខាចំនួន៥ច្បាប់៕