វៀតណាមជាប្រទេសដើមដំបូងលើពិភពលោកជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០
|
វៀតណាមជាប្រទេសដើមដំបូងលើពិភពលោកជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០ (VOV) |
Vovworld-នារសៀលថ្ងៃទី២៥តុលានៅទីក្រុងហាណូយ ក្រសួងសុខាភិបាល
វៀតណាមបានរៀបចំពិធីបំផុសជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០ សំដៅ
ឆ្ពោះទៅការបញ្ឈប់មហាអសន្នរោគ HIV/AIDS នាឆ្នាំ២០៣០។ ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Michel
Sidibe បានចូលរួមព្រឹត្តិការណ៍នេះ។ វៀតណាមជាប្រទេសដើមដំបូងលើពិភព
លោកជួយជ្រោមជ្រែងគោលដៅនេះ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បាន
លើកច្បាស់ថា៖
“យើងខ្ញុំថ្លែងអំណរគុណអង្គការសហប្រជាជាតិបានជ្រើសរើសវៀតណាមជា
ប្រទេសដើមដំបូងលើពិភពលោកជួយជ្រោមជ្រែងគោលដៅ៩០-៩០-៩០។ អ្នកដើរ
មុខជាកត្តិយសដ៏ធំធេងប៉ុន្តែក៏ទាមទាការទទួលខុសត្រូវដ៏ធំធេងដែរ។ យើងខ្ញុំសូម
ទទួលការប្រកៀកស្មាជាមួយបណ្ដាស្ថាប័នរបស់អង្គការសហប្រជាជាតិអង្គការនិង
ឈានទៅមុខដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនេះ៕”