វៀតណាមជាប្រទេសទទួលជំនួយធំទីពីរនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - វៀតណាមជាប្រទេសទទួលជំនួយអន្តរជាតិធំទីពីរនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី។ 
វៀតណាមជាប្រទេសទទួលជំនួយធំទីពីរនៅអាស៊ីអាគ្នេយ៍ - ảnh 1ជំនួយពីសហគមន៍អន្តរជាតិសម្រាប់អាស៊ីអាគ្នេយ៍ក្នុងអំឡុងឆ្នាំ ២០១៥-២០២២។
(ប្រភព៖ Lowy Institute)
យោងតាមលទ្ធផលស្រាវជ្រាវដែលបានប្រកាសនាថ្ងៃទី ១៧ ខែមិថុនា ដោយវិទ្យាស្ថាន Lowy ប្រទេសអូស្ត្រាលី ក្នុងរយៈពេលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ តំបន់នេះបានទទួលការសន្យាផ្តល់ជំនួយរហូតដល់ ៣៨០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះទឹកប្រាក់ ២៥៥ ពាន់លានដុល្លារត្រូវបានបញ្ចេញរួចហើយ។ វៀតណាមទទួលបានជិត ៥០ ពាន់លានដុល្លារ ស្មើនឹង ១៨%។
យោងតាមវិទ្យាស្ថាន Lowy អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលមានភាពស្វាហាប់ បំផុត និងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ទាំងផ្នែកសេដ្ឋកិច្ច និងចំនួន ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ តំបន់នេះជួបទ្រះនឹងបញ្ហាប្រឈមជាច្រើនក្នុង ដំណើរការអភិវឌ្ឍន៍ ដូចជាភាពក្រីក្រ វិសមភាព មិនទទួលបានការថែទាំសុខភាព និង ការអប់រំគ្រប់គ្រាន់ អស្ថិរភាពនយោបាយ ឬការខូចខាតធ្ងន់ធ្ងរពីគ្រោះមហន្តរាយ ធម្មជាតិ។ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាត Covid-១៩ បញ្ហាប្រឈមដែលតំបន់នេះ ត្រូវដោះស្រាយកាន់តែកើនឡើង ហើយនៅក្នុងប្រទេសនីមួយៗ បញ្ហាប្រឈម និង កម្រិតនៃបញ្ហាប្រឈមគឺខុសគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ