វៀតណាមជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញមានកំណើនខ្លាំងបំផុត
|
វៀតណាមជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញមានកំណើនខ្លាំងបំផុត |
(VOV)_ក្នុងបទអត្ថាធិប្បាយសេដ្ឋកិច្ច ចេញផ្សាយនាថ្ងៃទី២៨ មិនា ធនាគារ
ជាតិ Qata ( QNB) -ធនាគារធំបំផុតក្នុងតំបន់ឈូងសមុទ្រ បានអោយដឹងថា៖ តាម
គំរោង វៀតណាមនឹងនៅតែជាទីផ្សារមួយ ក្នុងចំណោមទីផ្សារទើបលេចចេញ (Ems)
មានកំណើនលឿនបំផុត និងអាចទទួលបានជាង៧% ឬខ្ពស់ជាងនេះ ក្នុងឆ្នាំ២០១៦
-២០១៧។ បទសរសេរនេះបានលើកច្បាស់ថា៖ មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១៣ បានសន្យាបន្តកំណែទម្រង់ ទៅលើវិស័យធនាគារ
អង្គភាពអាជីវកម្មរដ្ឋ និងសេរីភាវូបនីយកម្ម ម៉ាក្រូសេដ្ឋកិច្ច។ ដូច្នេះ យថាទស្សន៍
របស់ខឿនសេដ្ឋកិច្ចវៀតណាម នៅតែមានភាពសកម្ម សមស្របជាមួយការព្យាករណ៍ របស់ QNB ដែលបានប្រកាសនាខែធ្នូឆ្នាំ ២០១៥ តាមនោះ សេដ្ឋកិច្ច
វៀតណាម នៅមានកំណើន៧% ក្នុងឆ្នាំ ២០១៦ និង៧,៥% ក្នុងឆ្នាំ ២០១៧៕