វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥លើពិភពលោកមានខឿនចាក់ម្ជុលវិទ្យាសាស្ត្រអភិវឌ្ឍន៍

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥លើពិភពលោកមានខឿនចាក់ម្ជុលវិទ្យាសាស្ត្រអភិវឌ្ឍន៍ - ảnh 1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien

(VOV)_នាថ្ងៃទី២១ កញ្ញា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-ម៉ូស្គូ​ (រុស្ស៊ី) 
ក្រសួងសុខាភិបាលវៀតណាម បានរួមសហការជាមួយស្ថានទូតវៀត​ណាមប្រចាំ
នៅរុស្ស៊ី រៀបចំសិក្ខាសាលា វិទ្យាសាស្ត្រ ស្ដីអំពី៖ ការចាក់ម្ជួលវិទ្យា​សាស្ត្រវៀត
ណាម-កំពូលវេជ្ជសាស្ត្រពិភពលោក។ ថ្លែងមតិនៅទីនេះ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិ បាលវៀតណាម លោកស្រី Nguyen Thi Kim Tien វាយតំលៃ​ខ្ពស់​ទំនាក់ទំនងរវាង
វៀតណាមនិងរុស្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ ក្នុងវិស័យ
សុខាភិបាល។ តាមនោះ វៀតណាមជាប្រទេសមានខឿនចាក់ម្ជុលវិទ្យាសាស្ត្របុ
រាណអភិវឌ្ឍន៍ ហើយត្រូវបានអង្គការសុខភាពពិភពលោក ( WHO) បានវាយតំលៃ
ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ លើពិភព​លោក មានខឿនចាក់ម្ជុល
វិទ្យាសាស្ត្រអភិវឌ្ឍន៍បំផុតលើពិភពលោក។លោកស្រី Nguyen Thi Kim Tien បាន
អះអាងថា៖

          “ នេះគឺជាឱកាស ដើម្បីឧទ្ទេសនាមអំពី​របៀបព្យាបាលជំងឺដ៏អស្ចារ្យ​នៃខឿ
នវេជ្ជាសាស្ត្របុរាណ ជាពិសេសគឺផ្នែកចាក់ម្ជុលវិទ្យាសាស្ត្រវៀតណាម។សកម្ម
ភាពនេះតភ្ជាប់សកម្មភាពខាងវប្បធម៌​ សុខាភិបាល​ និងសកម្មភាពផ្សេងៗ​ រវាង
ប្រជាជនហាណូយជាមូយម៉ូស្គូ ក៏ដូចជាជារវាងប្រជាជនវៀតណាមនិង​ប្រជាជនរុ​ស្ស៊ី។”

ប្រតិកម្មទៅវិញ

ផ្សេងៗ