វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស៥ដែលមានការវិនិយោគធំបំផុតនៅកម្ពុជា
|
ទិដ្ឋភាពនៃសិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាមវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា ឆ្នាំ២០១៧ |
(VOVworld)-នាថ្ងៃទី៦មេសានៅរាជធានីភ្នំពេញ កម្ពុជា ស្ថានទូតវៀតណាមប្រចាំ
នៅកម្ពុជាបានរៀបចំសិក្ខាសាលាអង្គភាពអាជីវកម្មវៀតណាមវិនិយោគធ្វើអាជីវ
កម្មនៅកម្ពុជា ឆ្នាំ២០១៧សំដៅផ្តល់ព័ត៌មានទាក់ទិននឹងគោលនយោបាយវិនោ
យោគនិងដាក់ចេញ សំណើរមួយចំនួនដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេ
ភាគី។ តាមតំណាងនានា លើវិស័យវិនិយោគ រហូតដល់ដំណាច់ឆ្នាំ២០១៦ វៀត
ណាមមានគំរោងការនៅ កម្ពុជាចំនួន ១៨០ ដោយទុនចុះបញ្ជីចំនួន២,៨៥ពាន់
លានដុល្លារអាមេរិក។ វៀត ណាមនៅបន្តស្ថិតក្នុងចំណោម៥ប្រទេសមានតម្លៃវិនិ
យោគធំបំផុតនៅកម្ពុជា។ ឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៣ពាន់
លានដុល្លាអាមេរិក។ប្រទេសទាំង ពីរខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគី
ឡើងដល់៥ពាន់លានដុល្លាអាមេរិកនា ប៉ុន្មានឆ្នាំខាងមុខ។រីឯវិស័យទេសចរណ៍វិញ
វៀតណាមឈរលំដាប់ថ្នាក់ទី១អំពីចំនួន ភ្ញៀវទេសចរទស្សនាកម្ពុជា រួមជាមួយគ្នា
នោះ ភ្ញៀវទេសចរកម្ពុជាច្រើននាក់ក៏បាន ចាត់ទុកវៀតណាមជាទីមកដល់គួរឲ្យ
ទាក់ទាញផងដែរ។
រហូតមកដល់ពេលនេះ អង្គភាពអាជីវកម្មជាច្រើនបានអះអាងតួនាទីរបស់ខ្លួន
លើទីផ្សារកម្ពុជា ដូចជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម ក្រុមហ៊ុន
Metfone (Viettel) ជាដើម។ សកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សហគ្រាសវៀត
ណាមមិនត្រឹមតែនាំ មកចំណេញសម្រាប់សហគ្រានោះប៉ុណ្ណោះទេ ថែមទាំងរួម
ចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជានិងរួមចំណែកធានាសន្តិ
សុខសង្គមទៀតផង៕