វៀតណាមជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន
(VOVWORLD) - កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលរៀបចំនិងអនុវត្តដោយមូលនិធិអាស៊ានពីខែវិច្ឆិកាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កការលំបាកជាច្រើនសម្រាប់សកម្មភាពនិងកម្មវិធីរបស់មូលនិធិក៏ដោយ។
កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ានត្រូវបានធ្វើឡើងតាមវីដេអូ (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំឥណ្ឌូនេស៊ី) |
នាថ្ងៃទី ១០ មិថុនាឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រ ធានស្ថានបេសកកម្មវៀតណាមប្រចាំអាស៊ានបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (AF BOT 46) តាមប្រព័ន្ធវីដេអូ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន ២០២១។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដែលរៀបចំនិងអនុវត្តដោយមូលនិធិអាស៊ាន ពីខែ វិច្ឆិកាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កការលំបាកជាច្រើនសម្រាប់សកម្មភាពនិងកម្មវិធីរបស់មូលនិធិក៏ដោយ។
នៅក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមវិភាគទានរបស់មូលនិធិអាស៊ាន និងអបអរសាទរចំពោះមូលនិធិអាស៊ានដែលបានឈ្នះពានរង្វាន់សំខាន់ចំនួន ២ នៅឆ្នាំ ២០២១ ពីគណៈកម្មាធិការអភិបាលកិច្ចល្អពិភព លោក (3G) រួមទាំងពានរង្វាន់ជើងឯក 3G ស្តីពីការទទួលខុសត្រូវសង្គមឆ្នាំ ២០២១ និងរង្វាន់ 3G លើការកសាងសមត្ថភាពឆ្នាំ ២០២១ ផងដែរ។
នាពេលខាងមុខនេះ មូលនិធិអាស៊ាននឹងបន្តផ្តោតលើគោលដៅជាយុទ្ធសាស្រ្តដូចជាបង្កើនការយល់ដឹងអំពីអាស៊ាន ពង្រឹងសមត្ថភាពអង្គការ លើកកម្ពស់រូបភាពស្លាកយីហោរបស់អង្គការ និងជំរុញការស្វែងរកប្រភពមូលនិធិសម្រាប់អនុវត្តន៍គម្រោងដែលបម្រើអាទិភាពរបស់អាស៊ានលើវិស័យនានា៕