វៀតណាមជាប្រធាននៃកិច្ចប្រជុំតាមវីដេអូលើកដំបូងរវាងប្រទេសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង១០ជាមួយលោកអគ្គលេខាធិការ អ.ស.ប

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទររាល់កិច្ចខិតខំ ប្រឹងប្រែងរបស់លោកអគ្គលេខាធិការនាពេលកន្លងទៅ ក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាតសកល Covid-19 ដោយចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងទាំង នោះមានអត្ថន័យជាក់ស្ដែងក្នុងការទប់ស្កាត់ជំងឺឆ្លង ជួយសង្គ្រោះជនរង គ្រោះ ព្រមទាំងអះអាងនូវតួនាទីដ៏សកម្មរបស់អ.ស.ប ក្នុងការរួមចំណែក ទៅក្នុងការអភិវឌ្ឍរួមរបស់សហគមន៍ផងដែរ។

ក្នុងតួនាទីជាអ្នកសម្របសម្រួលនៃក្រុមប្រទេសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១០ (E10) ក្នុងខែឧសភា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) បានធ្វើជាប្រធាននៃកិច្ច ប្រជុំក្រៅផ្លូវការតាមវីដេអូលើកដំបូងរវាងបណ្ដាឯកអគ្គរដ្ឋទូតក្រុម E10 ជា មួយលោកអគ្គលេខាធិការអ.ស.ប Antonio Guterres។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទររាល់កិច្ចខិតខំ ប្រឹងប្រែងរបស់លោកអគ្គលេខាធិការនាពេលកន្លងទៅ ក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាតសកល Covid-19 ដោយចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងទាំង នោះមានអត្ថន័យជាក់ស្ដែងក្នុងការទប់ស្កាត់ជំងឺឆ្លង ជួយសង្គ្រោះជនរង គ្រោះ ព្រមទាំងអះអាងនូវតួនាទីដ៏សកម្មរបស់អ.ស.ប ក្នុងការរួមចំណែក ទៅក្នុងការអភិវឌ្ឍរួមរបស់សហគមន៍ផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងដែរថា វៀតណាមរួមជាមួយប្រទេស E10 និង ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខផ្សេងៗទៀត នឹងបន្តសហការយ៉ាង ស្អិតរមួត គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការ ក្នុង បំណងរក្សាសន្តិភាព សន្តិសុខអន្តរជាតិ រុញថយក្រោយជំងឺឆ្លង ហើយ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ