វៀតណាមជាម្ចាស់ផ្ទះនៃ Robocon អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៤​

(VOVWORLD) - ការប្រឡងមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon)ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅមណ្ឌលកីឡា Quang Ninh នៅសង្កាត់ Dai Yen ទីក្រុង Ha Long ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហា។

នេះគឺជាការប្រឡងជាប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងដោយសមាគមផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) ជាទីលានលេងសម្រាប់និស្សិតដែលចូលចិត្តមនុស្សយន្តមកពីប្រទេសនិងតំបន់ដែនដីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានបទនៃការប្រឡងឆ្នាំនេះគឺ "ថ្ងៃប្រមូលផល" ដែលបានបំផុសគំនិតដោយការធ្វើស្រែចំការនៅលើវាលស្រែកាំជណ្តើរ។ គ្រាប់បាល់នឹងតំណាងឲ្យគ្រាប់ស្រូវដែលត្រូវការប្រមូលផលនៅក្នុងវាលស្រែ។ មនុស្សយន្តដែលចូលរួមត្រូវតែបំពេញភារកិច្ចក្លែងធ្វើដំណើរការដាំស្រូវ ចាប់ពីការសាបព្រួស រហូតដល់ការប្រមូលផល។ ការប្រឡងឆ្នាំនេះបានទាក់ទាញក្រុមចំនួន ១៣ មកពីប្រទេសនិងតំបន់ដែនដីចំនួន១៣ មកចូលរួម។ ក្នុងចំណោមនោះ វៀតណាមមានក្រុមតំណាងចំនួន ២ គឺ SKH - AUTOMATION និង SKH - CK1 មកពីមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen ។

វៀតណាមជាម្ចាស់ផ្ទះនៃ Robocon អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៤​ - ảnh 1តំណាងវៀតណាម គឺក្រុម DCN-ĐT02 មកពីមហាវិទ្យាល័យឧស្សាហកម្មហាណូយ បានជាប់ចំណាត់ថ្នាក់លេខ៣ និងទទួលបានពានរង្វាន់បច្ចេកទេសល្អបំផុត ក្នុងការប្រឡង ABU Robocon ២០២៣ ។ រូបថត៖ មហាវិទ្យាល័យឧស្សាហកម្មហាណូយ

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យុវជនក្នុងការប្រាស្រ័យទាក់ទង សិក្សារៀនសូត្រនិងចែករំលែកបទពិសោធន៍ផងដែរ។ ក្រៅពីការប្រកួតជាផ្លូវការ គណៈកម្មការរៀបចំនឹងរៀបចំសកម្មភាពក្រៅឆាកគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ការផ្លាស់ប្តូរនិងចែករំលែកចំណេះដឹងអំពីកម្មវិធីគ្រប់គ្រង ការដំឡើងមនុស្សយន្ត និងកម្មវិធីដំណើរកម្សាន្តទៅទស្សនាបេតិកភណ្ឌឈូងសមុទ្រ Ha Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ