វៀតណាមជាមជ្ឈភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទ្វីបអាស៊ី

(VOVWORLD) - ក្នុងរបាយការណ៍ដោយចំណងជើងថា “តារាកំពុងរះ តួនាទីរបស់វៀតណាមក្នុងបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់កំពុងប្រែប្រួលនៅអាស៊ី” EIU បានវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះទាំងគុណសម្បត្តិនិងគុណវិបត្តិក្នុងបរិយាកាសអាជីវកម្មនៅវៀតណាម ដោយផ្តោតសំខាន់ទៅលើវិស័យស្នូលចំនួន៣នោះ គឺទីផ្សារពលករ គោលនយោបាយអនុគ្រោះការវិនិយោគនិងទំនាក់ទំនងពាណិជ្ជកម្មរបស់វៀតណាម។

វៀតណាមជាមជ្ឈភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទ្វីបអាស៊ី - ảnh 1រោងចក្រផលិតកាហ្វេ Trung Nguyen នៅខេត្ត Bac Giang។ (រូបថត៖ TTXVN)
តារាកំពុងរះ វៀតណាម នឹងបន្តជាមជ្ឈភាពនៃបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់ដែល កំពុងប្រែប្រួល ហើយជាទីកន្លែងមួយក្នុងចំណោមទីកន្លែងធ្វើផលិតកម្មដោយ មានការប្រកួតប្រជែងខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការវាយ តម្លៃរបស់ផ្នែកវិភាគព័ត៌មាន EIU (Economist Intelligence Unit) នៅក្នុងរបាយ ការណ៍ស្ដីពីវៀតណាម ដែលបានប្រកាសកាលពីថ្ងៃទី១៣ មករា។ ក្នុងរបាយការណ៍ដោយចំណងជើងថា “តារាកំពុងរះ តួនាទីរបស់វៀតណាមក្នុង បណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់កំពុងប្រែប្រួលនៅអាស៊ី” EIU បានវាយតម្លៃយ៉ាងល្អិតល្អ ន់ចំពោះទាំងគុណសម្បត្តិនិងគុណវិបត្តិក្នុងបរិយាកាសអាជីវកម្មនៅវៀតណាម ដោយផ្តោតសំខាន់ទៅលើវិស័យស្នូលចំនួន៣នោះ គឺទីផ្សារពលករ គោល នយោបាយអនុគ្រោះការវិនិយោគនិងទំនាក់ទំនងពាណិជ្ជកម្មរបស់វៀត ណាម។ លើវិស័យពលករ EIU ចាត់ទុកថា ប្រាក់បៀវត្សរបស់ពលករវៀតណាមនឹង មិនកើនឡើងយ៉ាងឆាប់រហ័សពេកទេ ដោយ សារវានឹងបង្កការខូចខាតដល់កម្លាំង ប្រកួតប្រជែងរបស់វៀតណាម ក៏ប៉ុន្តែវៀតណាមចាំបាច់ត្រូវបណ្ដុះបណ្ដាល ពលករជំនាញ។ លើវិស័យវិនិយោគ សហគ្រាសបច្ចេកវិទ្យាខ្ពស់នឹង ទទួលបាន អនុ គ្រោះជាបន្តទៀតក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខ។ ក្រៅពីនោះ វៀតណាម បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនហើយរក្សាទំនាក់ទំនងដ៏ល្អ ប្រសើរជាមួយដៃគូពាណិជ្ជកម្មនានា ដែលជួយកាត់បន្ថយការចំណាយលើការ ដោះដូរពាណិជ្ជកម្មរបស់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ