វៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ: វៀតណាមអះអាងពីកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ

(VOVWORLD) - វៀតណាមត្រូវបានទទួលស្គាល់ថា ជាសមាជិកមានការទទួលខុសត្រូវនិងមានកិត្យានុភាពនៅក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ កិត្យានុភាពរបស់វៀតណាមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកបានកើនឡើងកាន់តែខ្ពស់ផងដែរ។

លើទំព័រកាសែតឯករាជ្យរបស់រុស្ស៊ី ច្បាប់ចេញផ្សាយនាថ្ងៃទី១០ ខែ មិថុនា អ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវចុងបូព៌ា (Far East) នៃបណ្ឌិតសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី លោក Grigory Lokshin បានសរសេរអត្ថបទមួយ ស្តីពីព្រឹត្តិការណ៍ដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០ - ២០២១ ដោយទទូលបានសម្លេងឆ្នោតខ្ពស់បំផុត គឺ ១៩២/១៩៣  ដោយវាយតម្កៃថា លទ្ធផលនេះបង្ហាញថាប្រទេសវៀតណាមមានកិត្យានុភាពអន្តរជាតិខ្ពស់ណាស់។ អត្ថបទនេះបានសរសេរថា កាលពីឆ្នាំ ២០០៨ វៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូង។ តាមរយៈសកម្មភាពរបស់ខ្លួននៅពេលនោះ វៀតណាមត្រូវបានទទួលស្គាល់ថា ជាសមាជិកមានការទទួលខុសត្រូវនិងមានកិត្យានុភាពនៅក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ កិត្យានុភាពរបស់វៀតណាមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកបានកើនឡើងកាន់តែខ្ពស់ផងដែរ។

ក្រៅពីនោះ អត្ថបទមួយដែលបានចុះផ្សាយលើទំព័រ Mainichi របស់ជប៉ុនបានដកស្រង់អត្ថបទសរសេររបស់លោក Lokshin ថា អស់រយៈពេលជាយូរណាស់មកហើយ សាធារណៈជនពិភពលោកបានជឿជាក់យ៉ាងមុតមាំថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលមាគាកិច្ចការបរទេសបើកទូលំទូលាយនិងធ្វើឲ្យពហុបែបទំនាក់ទំនងអន្តរជាតិ ធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ផលវិបាកដោយបម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ