“វៀតណាមជាមួយនឹងពណ៌របស់បណ្ដាជនជាតិ” លើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាល

(VOVWORLD) - “ផ្សារណាត់តំបន់ព្រៃភ្នំ - អញ្ជើញមកដល់ Hoang Su Phi ខេត្ត Ha Giang” គឺជាព្រឹត្តិការណ៍លេចធ្លោមួយ ដែលបង្ហាញឡើងវិញនូវលំហបរិយាកាសវប្បធម៌ដ៏ពោរ ពេញទៅដោយពណ៌របស់បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ ភាគឦសាន្ត។ 

“វៀតណាមជាមួយនឹងពណ៌របស់បណ្ដាជនជាតិ” លើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាល - ảnh 1បងប្អូនជនជាតិ Mong ណែនាំពីវប្បធម៌ប្រពៃណីរបស់ខ្លួននៅ "ផ្សារណាត់តំបន់ព្រៃភ្នំ"។
(រូបថត៖ dantocmiennui.vn)
ភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាមឲ្យដឹងថា ក្នុងខែមេសាឆ្នាំ ២០២១នេះ នឹងប្រារព្ធធ្វើឡើងសកម្មភាពជាច្រើនក្រោមមូលបទ “វៀតណាមជាមួយ នឹងពណ៌របស់បណ្ដាជនជាតិ”។ សកម្មភាពទាំងនេះគឺសំដៅលើកតម្កើងទិវាវប្បធម៌ បណ្ដាជនជាតិវៀតណាម (ថ្ងៃទី១៩ មេសា) ហើយរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា) ផងដែរ។
“ផ្សារណាត់តំបន់ព្រៃភ្នំ - អញ្ជើញមកដល់ Hoang Su Phi ខេត្ត Ha Giang” គឺជាព្រឹត្តិការណ៍លេចធ្លោមួយ ដែលបង្ហាញឡើងវិញនូវលំហបរិយាកាសវប្បធម៌ដ៏ពោរ ពេញទៅដោយពណ៌របស់បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ ភាគឦសាន្ត។ បន្ទាប់ មកគឺ កម្មវិធី “ពណ៌នៃផ្សារណាត់” របស់សហគមន៍បណ្ដាជនជាតិ ដោយមានឈុត សម្ដែងចម្រៀង របាំប្រជាប្រិយស្ដីពីស្រុកកំណើត ប្រទេសជាតិ អត្តសញ្ញាណជនជាតិ ប្រចាំតំបន់ អបអរសាទរខួបទិវាឯកភាពទឹកដីមាតុភូមិ របស់បងប្អូនជនជាតិ Mong Dao La Chi នៅស្រុក Hoang Su Phi ខេត្ត Ha Giang និងជនជាតិ Thai ខេត្ត Son La ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ