វៀតណាមជម្លៀសពលរដ្ឋក្នុងតំបន់សង្គ្រាមនៅភាគខាងជើងមីយ៉ាន់ម៉ា វិលត្រឡប់មកស្រុកវិញប្រកបដោយសុវត្ថិភាព
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែធ្នូ វៀតណាម និងប្រទេសដៃគូបានជម្លៀសពលរដ្ឋវៀតណាមចំនួន ៣៣៨នាក់ ដែលជាប់គាំងនៅក្នុងតំបន់ជម្លោះភាគខាងជើងប្រទេសមីយ៉ាន់ម៉ា វិលត្រឡបើមកស្រុកវិញប្រកបដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមចំនួន ៣៣៨នាក់ នៅមីយ៉ាន់ម៉ា បានត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងការបរទេស |
មុននោះ ដើម្បីធានាបាននូវសុវត្ថិភាពជាអតិបរមាសម្រាប់អាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃស្ថានការណ៍ដ៏ស្មុគស្មាញនៅប្រទេសមីយ៉ាន់ម៉ា ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរក្នុងស្រុក និងភ្នាក់ងារតំណាងរបស់វៀតណាមនៅឯបរទេស ព្រមទាំងរដ្ឋាភិបាលប្រទេសសាមី និងប្រទេសដៃគូនានា រៀបចំផែនការនាំប្រជាពលរដ្ឋវិលត្រឡប់មកផ្ទះវិញ។ រាល់ការចំណាយសម្រាប់នាំពលរដ្ឋមកផ្ទះវិញ គឺរដ្ឋាភិបាលវៀតណាមជាអ្នកចំណាយ។
មកទល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ាបានធ្វើស្ថិតិ ពលរដ្ឋវៀតណាមជាង ៨០០នាក់ ដែលបានទទួលឯកសារធ្វើដំណើរ និងមានលក្ខណៈគ្រប់គ្រាន់ដើម្បីត្រឡប់មកប្រទេសវិញ។ ក្រុមទី១ បានត្រឡប់មកប្រទេសវិញកាលពីថ្ងៃទី ៤ ខែធ្នូ ភាគច្រើនជាក្មេងជំទង់ ទារក និងស្ត្រីមានផ្ទៃពោះ៕
ក្រសួងការបរទេស ណែនាំដល់ប្រជាពលរដ្ឋវៀតណាម ដែលនៅតែជាប់គាំង ឬត្រូវការជំនួយ សូមទាក់ទងមកលេខទូរសព្ទទាន់ហេតុការណ៍ ការពារពលរដ្ឋ៖
- ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា៖ +959660888998។
- ខ្សែទូរស័ព្ទការពារប្រជាពលរដ្ឋរបស់នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេស៖ +84 981 84 84 84; +84 965 41 11 18 ។ Email: baohocongdan@gmail.com ៕