វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៧

(VOVWORLD) - ក្រោមប្រធានបទ “រស់នៅប្រកប ដោយភាពសុខដុមជាមួយធម្មជាតិ” នោះ ទិវាបរិស្ថានពិភពលោកឆ្នាំនេះ អំពាវ នាវនិងលើកទឹកចិត្តសហគមន៍រស់នៅដោយភាពស្និទ្ធស្នាលជាមួយធម្មជាតិពីនោះយល់ដឹងច្បាស់អំពីសារសំខាន់របស់ធម្មជាតិចំពោះជីវភាពរស់នៅ 
វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៧ - ảnh 1 យុវជនវៀតណាមចូលរួមដាំឈើ រួមចំណែកការពារបរិស្ថាន (រូបថត៖Internet)

(VOVworld) - នាព្រឹកថ្ងៃទី៣០ ឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៧។ក្រោមប្រធានបទ “រស់នៅប្រកប ដោយភាពសុខដុមជាមួយធម្មជាតិ” នោះ ទិវាបរិស្ថានពិភពលោកឆ្នាំនេះ អំពាវ នាវនិងលើកទឹកចិត្តសហគមន៍រស់នៅដោយភាពស្និទ្ធស្នាលជាមួយធម្មជាតិពីនោះយល់ដឹងច្បាស់អំពីសារសំខាន់របស់ធម្មជាតិចំពោះជីវភាពរស់នៅ ព្រម ទាំងចែករំលែកសេចក្ដីអំពាវនាវការពារផែនដី ការពារទំនាក់ទំនងសុខដុមនិង និរន្តរភាពរវាងមនុស្សនិងធម្មជាតិផងដែរ។ថ្លែងមតិនៅពិធីនេះ លោក Le Ba Trinh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖

        “ដើម្បីជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៧នេះ យើងខ្ញុំនឹង បំផុសសកម្មភាពដើម្បីបរិស្ថានប្រកបដោយប្រសិទ្ធភាព ដោយទាក់ទាញការ ចូលរួមរបស់សហគមន៍ លើកកំពស់តួនាទីឃ្លាំមើលនិងបដិវាទសង្គមរបស់អង្គ ការនយោបាយសង្គម សហគមន៍ប្រជាជននានា សំដៅរួមចំណែកទៅក្នុងការងារ ការពារបរិស្ថាន ម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍ ដោយនិរន្តរភាពនូវធនធានបរិស្ថានរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ