វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា

(VOVWORLD) -សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា នាព្រឹកថ្ងៃទី៥មិថុនា នៅទីក្រុង Vung Tau ខេត្ត Ba Ria Vung Tau បានប្រព្រឹត្តទៅពិធីបំផុសកម្មវិធដាំ ដើមឈើ១លានដើម។
វៀតណាមជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា - ảnh 1បុគ្គលនិងសមូហភាពទទួលបានពានរង្វាន់បរិស្ថានវៀតណាមឆ្នាំ២០១៧ (រូបថតៈ Lưu Sơn/VOV)

លោក Nguyen Van Tai អគ្គនាយកនៃអគ្គនាយកដ្ឋានបរិ ស្ថាន ក្រសួងធនធាននិងបរិស្ថានវៀតណាមបានឲ្យដឹងថា៖

        “លោកប្រធានហូជីមីញបានអំពាវនាវឲ្យមនុស្សគ្រប់រូបដាំដើមឈើ ហើយមុន នេះ ការងារដាំដើមឈើគ្រាន់តែអនុវត្តតាមក្រសួង ស្ថាប័ន ទីប្រជុំជន ឬតាមតំបន់ ប៉ុន្តែឥឡូវនេះ កិច្ចការនេះមានការចូលរួមរបស់សហគ្រាសទៀតផង។ នេះជាវិធីថ្មី ដើម្បីយើងបញ្ចូនមុខសញ្ញាចូលរួមបន្ថែម ព្រមទាំងប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំ សម្រាប់ដោះស្រាយបញ្ហាអំពីបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ  ជាពិសេស ដោះ ស្រាយរាល់បញ្ហាបរិស្ថានផ្សេងៗទៀត”។

        មុននោះ នាយប់ថ្ងៃទី៤មិថុនា នៅខេត្ត Ba Ria Vung Tau បានប្រព្រឹត្តទៅ ពិធី បំផុស “ខែធ្វើសកម្មភាពដើម្បីបរិស្ថាន” សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ