វៀតណាមជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភពលោក
(VOVWORLD) - ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត COVID – 19 នោះ បណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភពលោក និង សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងតាមរយៈសកម្មភាពជាច្រើនដូចជា៖ ការសន្ទនាតាមកញ្ចក់ទូរទស្សន៍ សិក្ខាសាលាតាម អ៊ីនធឺណិត ជាដើម។
សកម្មភាពជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភពលោក (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិថុនា ក្រសួងធនធាន និងបរិស្ថានបានរៀបចំសកម្មភាពជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) និងសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២០ ដោយប្រធានបទ “ការផ្លាស់ប្ដូរថ្មី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ វៀតណាមប្រកបដោយចីរភាព” ។
ដោយសារឥទ្ធិពល នៃជំងឺរាតត្បាត COVID – 19 នោះ បណ្ដាសកម្មភាព ជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភព លោក និងសប្តាហ៍កោះសមុទ្រវៀត ណាមឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងតាមរយៈសកម្មភាពជាច្រើនដូចជា៖ ការសន្ទនាតាមកញ្ចក់ទូរទស្សន៍ សិក្ខាសាលាតាម អ៊ីនធឺណិត ជាដើម។
សូមបញ្ជាក់ដែរថា ចាប់ពីពេលនេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២០ ខេត្ត ក្រុងនានានឹងរៀបចំសកម្ម ភាពក្នុងសប្តាហ៍កោះសមុទ្រវៀតណាម ក៏ដូចជាជួយជ្រោមជ្រែងទិវា មហាសមុទ្រពិភពលោកឆ្នាំ ២០២០ ផងដែរ៕