|
ប្រធានក្រុមតំណាង FAO ប្រចាំនៅវៀតណាមលោក JongHa Bae (អាវខ្មៅ) ពិនិត្យមើលរូបសណ្ឋានផលិតកម្មកសិកម្មនៅខេត្ត Lao Cai (រូបថត៖nongnghiep.vn) |
(VOVworld) - នាព្រឹកថ្ងៃទី១៥ តុលា នៅខេត្ត Lao Cai ភាគខាងជើងវៀតណាម បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាស្បៀងអាហារពិភពលោក។ទិវាស្បៀងអា
ហារឆ្នាំនេះបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់ពិសេសនៃប្រព័ន្ធសន្តិសុខសង្គម
ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងអាហារនិង អាហារូបត្ថម្ភ
ជាពិសេសនៅតំបន់ជនបទ។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួង កសិកម្មនិងអភិ
វឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានអះអាងថា៖
“វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅគោលដៅនោះគឺដល់ឆ្នាំ២០២០
បង្កើតប្រព័ន្ធសន្តិសុខសង្គមសំរាប់ប្រជាជនគ្រប់រូបសំដៅធានាឲ្យប្រជាជនមាន
ការងារធ្វើ ប្រាក់ចំណូលស្ថិរភាព ធានាការជួយឧបត្ថម្ភជនមានជីវភាពរស់នៅលំ
បាក ជនពិការនិងជនក្រីក្រ ធានាឲ្យប្រជាជនទទួលបានសេវាកម្មសង្គមជាសារ
វ័ន្តដូចជា សុខាភិបាល អប់រំ លំនៅដ្ឋាន ទឹកស្អាត រួមចំណែកកាត់បន្ថយភាពក្រីក្រ
ដោយនិរន្តភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។វៀតណាមសន្យានឹងប្រមូលផ្ដុំគ្រប់
ប្រភពកម្លាំងអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈ២០៣០និងគោលដៅ
អភិវឌ្ឍន៍ដោយនិរន្តរភាពនានារបស់អង្គការសហប្រជាជាតិ”៕