​វៀតណាមជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ

​វៀតណាមជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ(http://www.baodongnai.com.vn/)

(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅរដ្ឋធានីហាណូយ (វៀតណាម)បានប្រព្រឹត្ត
ទៅ​ពិធីជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ ដោយប្រធានបទ៖ ​ស្រឡាញ់​និង
ចែករំលែក ។ គោលដៅរបស់សកម្មភាពនានា ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ
គឺដើម្បី​លើកកំពស់ចំណេះដឹងរបស់ស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់ និងប្រជាជន​អំពី​ការកសាងគ្រួសារ សហគមន៍ប្រកបដោយសុភមង្គល។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

          “ ដើម្បីទិវាសុភមង្គលអន្តរជាតិមានអត្ថន័យជាក់ស្ដែងនិងឧត្តងឧត្តម ​យើង​ត្រូវរួមកម្លាំងកាយចិត្ត ប្តេជ្ញា​សម្រេចរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គម ជំរុញ​ខ្លាំងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសគឺយកចិត្តទុកដាក់​ទៅដល់តំបន់ជនរួម
ជាតិជាជ​នជាតិភាគតិច បណ្ដាមុខ​សញ្ញាគោលនយោបាយ…។ល។” ក្នុងពិធី​ជួយ​ជ្រោមជ្រែងនេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ក៏បានរៀបចំការប្រគល់រង្វាន់
 ក្នុងការប្រឡង់សរសេរ អំពី៖ គ្រួសារសុភមង្គលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ