វៀតណាមជួយឧបត្ថម្ភកម្ពុជានិងឡាវអំពីបរិក្ខាពេទ្យដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាង ថា នេះជាអ្វីៗដ៏ល្អបំផុតដែលរដ្ឋាភិបាលវៀតណាមអាចរៀបចំបានក្នុង បរិបទដែលវៀតណាមក៏កំពុងមានតម្រូវការធំអំពីឧបករណ៍ បរិក្ខាពេទ្យ ហើយសង្ឃឹមថា ការជួយឧបត្ថម្ភនេះនឹងរួមចំណែកលើកទឹកចិត្តប្រជាជន កម្ពុជានិងឡាវជំនះពុះពារលើដំណាក់កាលដ៏លំបាកនាបច្ចុប្បន្ន។ 
វៀតណាមជួយឧបត្ថម្ភកម្ពុជានិងឡាវអំពីបរិក្ខាពេទ្យដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19 - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (ខាងស្ដាំ) ប្រគល់សម្ភារៈបរិក្ខាពេទ្យជូនឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៣ មេសា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានអញ្ជើញ ប្រគល់បរិក្ខាពេទ្យ ដែលជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាមជូនចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងឡាវ សំដៅជួយឧបត្ថម្ភដល់ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ បរិក្ខា ពេទ្យនេះរួមមាន សំលៀកបំពាក់ការពារ ម៉ាស់សុខាភិបាល ប្រព័ន្ធធ្វើតេស្ត និងឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19។

        ថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាង ថា នេះជាអ្វីៗដ៏ល្អបំផុតដែលរដ្ឋាភិបាលវៀតណាមអាចរៀបចំបានក្នុង បរិបទដែលវៀតណាមក៏កំពុងមានតម្រូវការធំអំពីឧបករណ៍ បរិក្ខាពេទ្យ ហើយសង្ឃឹមថា ការជួយឧបត្ថម្ភនេះនឹងរួមចំណែកលើកទឹកចិត្តប្រជាជន កម្ពុជានិងឡាវជំនះពុះពារលើដំណាក់កាលដ៏លំបាកនាបច្ចុប្បន្ន។ លោក អនុរដ្ឋមន្រ្តីបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពោលខាងលើបន្តបង្ក លក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅប្រទេសសាម៉ីក្នុងជីវភាពរស់នៅ ក៏ដូចជាក្នុងការទាក់ទងជាមួយសេវាកម្មសុខាភិបាលចាំបាច់ នានាដើម្បីបង្ការប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

        ជាការឆ្លើយតប ឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ និងឯកអគ្គ រដ្ឋទូតឡាវលោក Sengphet Houngboungnuang បានឲ្យដឹងថា នេះមិនត្រឹមតែជាការជួយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹក ចិត្តខាងស្មារតីដ៏ធំធេងចំពោះប្រទេសកម្ពុជានិងឡាវក្នុងដំណាក់កាលដ៏ លំបាកនាបច្ចុប្បន្នទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ