វៀតណាមជួយឧបត្ថម្ភគម្រោងស្ពាន និងផ្លូវនៅខេត្តកំពតរបស់កម្ពុជា
(VOVWORLD) - ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានដឹកនាំនិងធ្វើការចលនាដល់ស្ថាប័ន អង្គការ សហគ្រាស និងបុគ្គលជនជាតិវៀតណាមនៅកម្ពុជា ដើម្បីរួមកម្លាំងកាយចិត្តសាងសង់សំណង់នេះ។
នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា សមាគមន៍ខ្មែរ-វៀតណាមខេត្តកំពត (កម្ពុជា) បានសម្របសម្រួលជាមួយអាជ្ញាធរក្រុងកំពត រៀបចំពិធីសម្ពោធស្ពាន និងផ្លូវមិត្តភាព ដើម្បីជួយសម្រួលតម្រូវការធ្វើដំណើរ និងប្រកបរបររកស៊ីជូនសហគមន៍មូលដ្ឋាន ក្នុងនោះមានពលរដ្ឋដើមកំណើតវៀតណាមជាច្រើន។ សំណង់នេះរួមមានស្ពាន និងផ្លូវដែលមានប្រវែងប្រមាណ៥០ ម៉ែត្រ នៅក្រុងកំពត ខេត្តកំពត។
សូមបញ្ជាក់ដែរថា សំណង់នេះត្រូវបានសាងសង់ឡើងចាប់ពីដើមខែសីហា ឆ្នាំ ២០២១។ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានដឹកនាំនិងធ្វើការចលនាដល់ស្ថាប័ន អង្គការ សហគ្រាស និងបុគ្គលជនជាតិវៀតណាមនៅកម្ពុជា ដើម្បីរួមកម្លាំងកាយចិត្តសាងសង់សំណង់នេះផងដែរ៕