វៀតណាមជួយឧបត្ថម្ភនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

(VOVWORLD) - នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍កូវីដ ចំនួន ២០០០ ឈុត (មានតម្លៃ ៣ ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលនេប៉ាល់។ 
វៀតណាមជួយឧបត្ថម្ភនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ - ảnh 1ឯកអគ្គរដ្ឋទូត Pham Sanh Chau បានប្រគល់អំណោយជានិមិត្តរូបចំនួន ៣ ម៉ឺនដុល្លារ ជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមជូនរដ្ឋាភិបាលនិងប្រជាជននេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ (រូបថតៈ VOV)

នារសៀលថ្ងៃទី ២៤ ឧសភា នៅប្រទេសឥណ្ឌា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ទទួលបន្ទុកព្រះរាជាណាចក្រនេប៉ាល់ លោក Pham Sanh Chau បានប្រគល់ជូនឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំនៅឥណ្ឌា លោក Kumar Upadhayay នូវទឹកប្រាក់ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជននេប៉ាល់ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍កូវីដ ចំនួន ២០០០ ឈុត (មានតម្លៃ ៣ ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលនេប៉ាល់។ ទំនិញទាំងអស់នេះនឹងត្រូវដឹកជញ្ជូនដោយផ្ទាល់ទៅកាន់រដ្ឋធានី Kathmandu។ លោកឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំនៅប្រទេសឥណ្ឌាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋាភិបាល សហគមន៍ពុទ្ធសាសនិកនិងប្រជាជនវៀតណាម ហើយជឿជាក់ថា សាមគ្គីភាពរវាងប្រទេសទាំងពីរ ការចែករំលែកនិងការលើកទឹកចិត្តដ៏ទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនឹងជួយនេប៉ាល់ឱ្យជៀសផុតពីជំងឺរាតត្បាតយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ