វៀតណាមជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ Covid-19

(VOVWORLD) - អំណោយនេះរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញនូវមនោសសញ្ចេតនានិងស្មារតីជួយឧបត្ថម្ភមិត្តភក្តិរបស់វៀតណាម ជាពិសេសគឺក្នុងដំណាក់ កាលដ៏លំបាកនេះ។
វៀតណាមជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 - ảnh 1លោកឯកអគ្គរដ្ឋទូត Ly Quoc Tuan (ខាងឆ្វេង) ប្រគល់ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លាអាមេរិកជូនចំពោះតំណាងក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា។ (រូបថត៖ cand.com.vn) 

នាព្រឹកថ្ងៃទី១៣ កក្កដា នៅក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានប្រគល់ ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លាអាមេរិករបស់រដ្ឋាភិបាលវៀតណាមសម្រាប់ជួយ ឧបត្ថម្ភដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។ អំណោយនេះរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញនូវមនោសសញ្ចេតនានិងស្មារតីជួយឧបត្ថម្ភមិត្តភក្តិរបស់វៀតណាម ជាពិសេសគឺក្នុងដំណាក់ កាលដ៏លំបាកនេះ។

លោកសាស្ត្រាចារ្យ បណ្ឌិត Zaw Than Htun ប្រធានមន្ទីរស្រាវជ្រាវ សុខាភិបាលនៃក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា បានថ្លែងអំណរ គុណហើយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាមនោសញ្ចេតនាដ៏ថ្លៃថ្លារបស់វៀតណាមចំពោះមីយ៉ាន់ម៉ា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ហើយចាត់ទុកថា នេះជាបទពិសោធន៍ជាក់ ស្ដែងសម្រាប់មីយ៉ាន់ម៉ាផងដែរ។

ក្នុងឱកាសនេះដែរ តំណាងសហគ្រាសមួយចំនួនរបស់វៀតណាមក៏ បានប្រគល់ជូនក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ានូវសម្ភារៈបរិក្ខារ ពេទ្យនិងសាច់ប្រាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ