វៀតណាមជួយឧបត្ថម្ភអាមេរិកជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - មុននោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានផ្ញើរសារ ទូរលេខរំលែកទុក្ខទៅកាន់ប្រធានាធិបតីអាមេរិកលោកJoe Biden និងក្រុមគ្រួសារ របស់ជនរងគ្រោះដែលទទួល រងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។

វៀតណាមជួយឧបត្ថម្ភអាមេរិកជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រគល់ជានិមិត្តរូបសាច់ប្រាក់ចំនួន១សែនដុល្លាអាមេរិកដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនចំពោះគ្រួសារជនរងគ្រោះដោយខ្យល់ព្យុះកំបុតត្បូងកាលពីខែធ្នូឆ្នាំ២០២១នៅរដ្ឋ Kentucky។
នារសៀលថ្ងៃទី៥ ខែមករា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម បាន ប្រព្រឹត្តទៅពិធីប្រគល់-ទទួលជំនួយជាសាច់ប្រាក់ចំនួន១សែនដុល្លាអាមេរិករបស់រដ្ឋា ភិបាលនិងប្រជាជនវៀតណាមជូនចំពោះបណ្ដាគ្រួសារដែលមានមនុស្សត្រូវស្លាប់  ក្នុងខ្យល់ព្យុះកំបុតត្បូងកាលពីខែធ្នូឆ្នាំ២០២១នៅឯរដ្ឋ Kentucky សហរដ្ឋអាមេរិក។
មុននោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Pham Minh Chinh បានផ្ញើរសារ ទូរលេខរំលែកទុក្ខទៅកាន់ប្រធានាធិបតីអាមេរិកលោកJoe Biden និងក្រុមគ្រួសារ របស់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
ថ្លែងនៅពិធីនេះ ភារធារីស្ថានទូតអាមេរិកប្រចាំវៀតណាម លោកស្រី Marie Damour បានថ្លែងអំណរគុណដ៏ស្មោះអស់ពីដួងចិត្តដល់ការជួយឧបត្ថម្ភយ៉ាងសកម្ម ទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនចំពោះប្រជាជនអាមេរិក នៅរដ្ឋ Kentucky ព្រមទាំងសម្ដែងបំណងផង ដែរថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងសមាគមន៍កាកបាទក្រហមនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ