វៀតណាមជំរុញកិច្ចសន្ទនាសង្គមក្នុងវិស័យកាត់ដេរវាយនភណ្ឌ

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាម សហការជាមួយសហជីពហូឡង់និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសន្ទនាសង្គមនៅកន្លែងធ្វើការនិងចរចារសមូហភាពជាជាក់ស្តែងលើវិស័យកាត់ដេរវាយនភណ្ឌ។
វៀតណាមជំរុញកិច្ចសន្ទនាសង្គមក្នុងវិស័យកាត់ដេរវាយនភណ្ឌ - ảnh 1 លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមថ្លែងមតិក្នុងពិធី

គម្រោងនេះអនុវត្តក្នុងដំណាក់កាលឆ្នាំ២០១៨-២០២០ ក្នុងគោលបំណងចង់កែលំអលក្ខណៈពលកម្មដោយមានការជួយឧបត្ថម្ភពីក្រសួងការបរទេស ហូឡង់ដែលអនុវត្តពិសោធន៍នៅខេត្តចំនួន៣រួមមានខេត្ត Hung Yen , Dong Nai និងទីក្រុងហូជីមិញ។ លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករ វៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំសង្ឃឹមថាក្នុងកម្មវិធីសហប្រតិបត្តិការនេះយើងបន្តធ្វើការវិនិយោគពិសោធន៍ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក្រុមក្នុងចំណោមសហគ្រាសវាយនភ័ណ្ឌ ។ពីការអនុវត្តពិសោធន៍ទាំងនេះយើងនឹងបង្កើតឡើងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្នាក់ ខ្ពស់ជាងនេះទៅទៀត។តាមរយៈនោះ យើងនឹងរួមវិភាគទាន ក្នុងការធ្វើវិសោធនកម្មច្បាប់ពលកម្មជាពិសេសគឺជំពូកនៃកិច្ចព្រម ព្រៀងពលកម្មមមានលក្ខណៈសមូហភាព។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ