វៀតណាមជំរុញកិច្ចសន្ទនាសង្គមក្នុងវិស័យវាយនភណ្ឌកាត់ដេរ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមសហការជាមួយសហជីពហូឡង់និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសន្ទនាសង្គមនៅកន្លែងធ្វើការនិងចរចារសមូហភាពជាជាក់ស្តែងលើវិស័យវាយនភណ្ឌកាត់ដេរ។
លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមថ្លែងមតិក្នុងពិធី |
គម្រោងនេះអនុវត្តក្នុងដំណាក់កាលឆ្នាំ២០១៨-២០២០ ក្នុងគោលបំណងចង់ការកែលំអលក្ខណៈពលកម្មដោយមានការជួយឧបត្ថម្ភពីក្រសួងការបរទេស ហូឡង់ដែលអនុវត្តពិសោធន៍នៅខេត្តចំនួន៣រួមមានខេត្ត Hung Yen , Dong Nai និងទីក្រុងហូជីមិញ។ លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំសង្ឃឹមថាក្នុងកម្មវិធីសហប្រតិបត្តិការនេះយើងបន្តធ្វើការវិនិយោគពិសោធន៍ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក្រុមក្នុងចំណោមសហគ្រាសវាយនភ័ណ្ឌ ។ពីការពិសោធន៍ទាំងនេះយើងនឹងបង្កើតឡើងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្នាក់ ខ្ពស់ជាងនេះទៅទៀតតាមរយៈមូលដ្ឋាននិងភាពជាក់ស្តែងនេះ យើងនឹងរួម រួមវិភាគទាន ក្នុងការធ្វើវិសោធនកម្មច្បាប់ពលកម្មជាពិសេសគឺកម្មវិធីនៃកិច្ចព្រម ព្រៀងពលកម្មមមានលក្ខណៈសមូហភាព។”៕