វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុនអំពីការជំនះពុះពារផលវិបាកក្នុងសង្គ្រាម

(VOVWORLD) -  ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃ ១៨ ខែតុលា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដោះស្រាយផលវិបាក  ដោយសង្គ្រាមនៅវៀតណាម ព្រមទាំងពិគ្រោះយោបល់លើខ្លឹមសារមួយចំនួននៃមាតិកាត្រៀមរៀបចំកិច្ចប្រជុំការពារប្រទេសនិងយោធានៅវៀតណាមនៅឆ្នាំ ២០២០ ខាងមុខនេះ។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុនអំពីការជំនះពុះពារផលវិបាកក្នុងសង្គ្រាម - ảnh 1 លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN)

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងការបរទេស នាយកដ្ឋានសន្តិសុខជាតិជប៉ុន រួមទាំងស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធុរកិច្ចពាក់ព័ន្ធមួយចំនួនរបស់ជប៉ុនទៀតផង។

ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងវាយតម្លៃអំពីសកម្មភាពសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្នុងសង្គ្រាមនាពេលកន្លងទៅ ព្រមទាំងពិភាក្សាអំពីទិសដៅជម្រុញការអនុវត្តនូវខ្លឹមសារនេះនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឱ្យភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់លើការឃោសនាដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិស្វែងយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់វៀតណាមនិងជប៉ុនក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ