វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលជាមួយថៃនិងកូរ៉េខាងត្បូង។
VOV-នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ (AMEM
៣០) ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ-កម្ពុជា នាព្រឹកថ្ងៃទី១៣កញ្ញា
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Le Duong Quang បានជួប
សន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ Arak Cholatanon។ ភាគីទាំង
ពីរបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបត្តិការវៀត
ណាម-ថៃ អះអាងនូវបំណងនិងសុច័ន្ទះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ
ថាមពលដើម្បីរួមគ្នាអភិវឌ្ឍន៍។ សេចក្តីថ្លែងការរួមសហប្រិបត្តិការថាមពលវៀត
ណាម-ថៃ ក៏អះអាងថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរចែករំលែកបទ
ពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍អគ្គិសនីនិងថាមពលនិយាយរួម។
មុននោះនារសៀលថ្ងៃទី១២កញ្ញាអនុរដ្ឋមន្ត្រី Le Duong Quang បានជួប
សន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបញ្ញាកូរ៉េខាងត្បូង Lee Kwangsup ពិភាគ្សាអំពីផែនការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុង
វិស័យថាមពល។ ភាគីទាំងពីរបានសម្ដែងការពេញចិត្តអំពីលទ្ធផលអនុវត្តកិច្ចសន្យាដែលបានចុះហត្ថលេខានិងឯកភាពបន្តជំរុញរាល់សកម្មភាព
សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យថាមពល។ កូរ៉េខាងឯកភាពបន្តជួយឧបត្ថម្ភ
វៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យថាមពលនិងអភិវឌ្ឍន៍ រូបសណ្ឋានសហប្រតិបត្តិការ ចម្ការបច្ចេកវិជ្ជា ដែលនិងកំពុងបានអនុវត្តមាន
ប្រសិទ្ធភាពនៅវៀតណាម៕